ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាជ័យ​ជា​លើក​ទី​២​នៃ​ការ​បា.ញ់​បង្ហោះ​សាកល្បង​យានអវកាស​របស់​ SPACE X

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទោះបី​ក្រុមហ៊ុន់​SPACE X អបអរ​ថា យាន​STARSHIP ត្រូវ​បាន​បង្ហោះ​ដោយ​ជោគ​

សហរដ្ឋអាមេរិក ៖ ទោះបី​ក្រុមហ៊ុន់​SPACE X អបអរ​ថា យាន​STARSHIP ត្រូវ​បាន​បង្ហោះ​ដោយ​ជោគ​ជ័យ​ដោយ​កាំជ្រួច​ដ៏​ខ្លាំង​បំផុត តែ​ជាន់​ទាំង​២​នៃ​កាំជ្រួច​បញ្ជូន​ដ៏​ធំ​នោះ​ទីបំផុត​បាន​ផ្ទុះ ក្រោយ​ការ​បំបែកចេញ​នៃ​យាន​STARSHIP​។

ដូច​ក្នុង​រូបភាព​គេ​ឃើញ​កាំជ្រួច​ធំ​នោះ​មាន​កម្ពស់​ដល់​១២០​ម៉ែត្រ បាន​ហោះ​ចេញពី​ដី​នា​វេលា​ម៉ោង​៧​ម៉ោង​ក្នុងស្រុក ចេញពី​មូលដ្ឋាន​របស់់​SPACEX នៅ​BOCA CHICA ចុង​ខាងត្បូង​រដ្ឋ​តិច​សាស់​។ យាន​STARSHIP ដែល​ភ្ជាប់​ពីលើ​កាំជ្រួច បាន​បំបែកចេញ​ដោយ​ជោគជ័យ​ពី​ជាន់់​ជម្រុញ​នៃ​កាំជ្រួច​SUPER HEAVY តែ​ផ្នែក​២​នៃ​កាំជ្រួច​នោះ​បាន​ផ្ទុះ​ពេល​កំពុង​ហោះហើរ​។

ការ​បាញ់​បង្ហោះ​សាកល្បង​លើក​ទី​១​នៃ​យាន​STARSHIP កាលពី​នី​ទា​ឃ​រដូវ​ឆ្នាំ​២០២៣ ក្រោយ​ពេល​បាញ់​ចេញ មានការ​ផ្ទុះ​ខ្លាំង​មួយ មុន​ពេល​យាន​បំបែក​ខ្លួន​ចេញពី​កាំជ្រួច​។ ក្រុម​ហ៊ុ​SPACEX ពេល​នោះ​បាន​បង្ខំចិត្ត​បំផ្ទុះ​ចោល​លើ​អាកាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ