រញ្ជួយដីនៅមីយ៉ាន់់ម៉ា រងការខូចខាតមន្ទីពេទ្យចំនួន១៤នៅថៃ
ប្រទេសមីយ៉ាន់ម៉ា ៖ ការញ្ជួយដីខ្លាំងមួយកម្លាំង៦,៤រីស្ទ័រដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃ
ប្រទេសមីយ៉ាន់ម៉ា ៖ ការញ្ជួយដីខ្លាំងមួយកម្លាំង៦,៤រីស្ទ័រដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃ
ប្រទេសមីយ៉ាន់ម៉ា ៖ ការញ្ជួយដីខ្លាំងមួយកម្លាំង៦,៤រីស្ទ័រដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៧វិច្ឆិកា បណ្ដាលឲ្យមានការខូចខាតមន្ទីរពេទ្យដល់១៤កន្លែងនៅភាគខាងជើងថៃ។
ផ្នែកភូគ្ភសាស្ត្រអាមេរិក USGS រាយការណ៍ថា ចំណុចកណ្ដាលនៃការរញ្ជួយដីនេះស្ថិតនៅប្រមាណជា៧៦គីឡូម៉ែត្រភាគនិរតីឃុំឃេងទុងរដ្ឋសានមីយ៉ាន់ម៉ា ក្នុងជម្រៅ៩គីឡូម៉ែត្រ។ ការរញ្ជួយដីនេះបណ្ដាលឲ្យមានការខូចខាតមន្ទីរពេទ្យ១៤នៅថៃ ក្នុងនោះមន្ទីរពេទ្យ១៣ស្ថិតនៅភាគខាងជើងថៃនិងមន្ទីរពេទ្យមួយនៅភាគឦសានប្រទេសនេះ។
នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោកចុលណានស្រ៊ីកាអេវ។ តាមរបាយការណ៍ដល់ក្រសួងនោះថា មន្ទីរពេទ្យ១១នៅឈៀងរ៉ៃនិង២នៅឈៀងម៉ៃភាគខាងជើងថៃ ព្រមទាំងមន្ទីរពេទ្យ១ នៅខេត្តសាកនណាខុន ភាគឦសានរងការប៉ះពាល់។
ការរញ្ជួយដីដែលញ័ររង្គើរដល់តំបន់ជាច្រើននាភាគខាងជើងនិងភាគឦសានថៃ បណ្ដាលឲ្យអគារនានានៃមន្ទីរពេទ្យទាំងនោះប្រេះ តែប៉ះពាល់តិចតួចដល់គ្រឺះ៕
ចែករំលែកព័តមាននេះ