ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា នៅ​តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​ដល់​២០​អង្សា​សេ

5 ខែ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ នៅ​តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​ដល់​២០​អង្សា​សេ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ នៅ​តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​ដល់​២០​អង្សា​សេ​។

យោង​តាម​សេចក្តី​ចូ​ន​ដំណឹង​របស់​ក្រសួង​ធនធានទឹក អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រាប់​ឱ្យ​ដឹង​ថា ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន បន្ត​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី ២២°C -២៤°C និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី ២៨°C -៣១°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី​៣​ម៉ែត្រ​-៥​ម៉ែត្រ​/​វិនាទី​។

ក្រសួង​បន្ត​ថា ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី ១៩°C -២២°C និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី ២៧°C -២៩°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី ៧​ម៉ែត្រ​-៩​ម៉ែត្រ​/​វិនាទី​។

ក្រសួង​បន្ត​ទៀត​ថា ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី ធាតុអាកាស​​បន្ត​ត្រជាក់​នៅ​ពេល​ព្រឹក ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ចាប់ពី ១៩°C -២០°C​។ ដោយ​ឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី ២៤°C -២៦°C និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី ២៨°C -៣០°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ចាប់ពី ៤​ម៉ែត្រ​-៦​ម៉ែត្រ​/​វិនាទី​។ នៅ​​លើ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់​បោ​.​ក និង​រលក​សមុទ្រ​មាន​កម្ពស់​ចាប់ពី ១,០០​ម៉ែត្រ​-១,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ