ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជួសជុល​ប្រាសាទបុរាណ​ក្នុង​តំបន់​អង្គរ​រយៈពេល​២៥​ឆ្នាំ (​វី​ដេ​អូ​)

5 ខែ មុន
  • សៀមរាប

លោក ញ៉ុ​ក ឡូ អាយុ​៤៣​ឆ្នាំ ជា​អ្នក​ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​ចូលរួម​បម្រើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​ធ្វើ​ពី​ថ្មភក់​នៅ​ក្នុង​តំបន់​អង្គរ ប្រមាណ​២៥​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ជំនាញ

ខេត្តសៀមរាប ៖ លោក ញ៉ុ​ក ឡូ អាយុ​៤៣​ឆ្នាំ ជា​អ្នក​ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​ចូលរួម​បម្រើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​ធ្វើ​ពី​ថ្មភក់​នៅ​ក្នុង​តំបន់​អង្គរ ប្រមាណ​២៥​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ជំនាញ ព្រមទាំង​បទ​ពិសោធន៍​ជា​ច្រើន​ពី​ការ​បង្ហាត់បង្រៀន​របស់​អ្នកជំនាញ​លើ​ផ្នែក​នេះ​។

លោក ញ៉ុ​ក ឡូ មាន​ប្រសាសន៍​បន្ថែម​ថា ការងារ​ជួសជុល​ប្រាសាទបុរាណ មិនមែន​ងាយស្រួល​ដូច​គេ​និយាយ​នោះ​ឡើយ ពីព្រោះ​ប្រាសាទ​ខ្លះរ​លំបាក់​ធ្វើ​ឱ្យ​ដុំ​ថ្ម​ធំ​ៗ​នៅ​រាយ​ប៉ាយ​ពេញ​ដី ដែល​ទាមទារ​ឱ្យ​អ្នក​ជួសជុល​ប្រើ​កម្លាំងកាយ ការ​អត់ធ្មត់​ខ្ពស់ ភាព​ប៉ិន​ប្រសប់ បទ​ពិសោធន៍ ការ​សង្កេត និង​ទឹកចិត្ត​ស្រឡាញ់ ទើប​អាច​ជួសជុល និង​រៀប​ផ្គុំ​ប្រាសាទ​ឱ្យ​រឹង​មាំ​ឡើង​វិញ​បាន​។

លោក ញ៉ុ​ក ឡូ ឱ្យ​ដឹង​ទៀត​ថា ដោយសារ​មានការ​តាំងចិត្ត និង​ស្រឡាញ់​មរតក​ដូនតា​ចង់​ឃើញ​ប្រាសាទបុរាណ​បាន​នៅ​គង់វង្ស​យូរអង្វែង​តទៅ​ទៀត ទើប​លោក​សម្រេចចិត្ត​ធ្វើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​នេះ​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ​។

បន្ទាប់​ពី​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​រយៈពេល​២៥​ឆ្នាំ​មក លោក ញ៉ុ​ក ឡូ បាន​ក្លាយជា​ធនធានមនុស្ស​មួយ​រូប​ដែល​កម្រ ដោយ​លោក​មាន​ជំនាញ​ស្គាល់​ថ្ម ចេះ​មើល​ថ្ម មើល​ក្បាច់ចម្លាក់​ថ្ម ដែល​នៅ​រ៉ា​យ​បាយ​លើ​ដី សម្រង់​ប្លង់ ព្រមទាំង​អាច​រើស​យក​ថ្ម​ទាំងនោះ មក​រៀប​ផ្គុំ​នៅ​តាម​ទីតាំង​ដើម​ឡើង​វិញ ដើម្បី​ថែរក្សា​បាន​នូវ​តម្លៃ​ដើម​របស់​ប្រាសាទបុរាណ​ទៀត​ផង​។

ថ្វី​ត្បិត​តែ​លោក ញ៉ុ​ក ឡូ ជា​អ្នកជំនាញ​ផ្អែក​ជួសជុល​ប្រាសាទបុរាណ មាន​ជំនាញ​ស្គាល់​ថ្ម ចេះ​មើល​ថ្ម មើល​ក្បាច់​ថ្ម​នៅ​រ៉ា​យ​បាយ​លើ​ដី ដែល​អាច​យក​ថ្ម​ទាំងនោះ​មក​រៀប​ផ្គុំ​នៅ​តាម​ទីតាំង​ដើម​ឡើង​វិញ ក៏​ប៉ុន្តែ​ការងារ​ជួសជុល អភិរក្ស​លើក​តម្លៃ​ប្រាសាទបុរាណ​ឡើង​វិញ​បាន​រឹង​មាំ គឺ​ដោយ​មានការ​ចូលរួម​ពី​អ្នកជំនាញ​ជា​ច្រើន​ផ្នែក​ផ្សេង​ទៀត ដើម្បី​ឱ្យ​ការងារ​ទាំងនោះ អាច​ដំណើរការ​ទៅ​បាន​ដោយ​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ