ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ចេញចូល​តាម​ព្រំ​ដែន

5 ខែ មុន
  • ភ្នំពេញ

គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​-​ចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំដែន នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា (​គ​.​ច​.​ព​.​ក​) បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ដើម្បី​ដោះស្រាយ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​-​ចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​គ​.​ច​.​ព​.​ក​) បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ចេញ​-​ចូល​តាម​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ចេញ​-​ចូល​តាម​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​-​ចូល​របស់​ពលករ​ខ្មែរ តាម​ព្រំដែន​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា (​គ​.​ច​.​ព​.​ក​) មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ឬ​ពលករ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ចេញចូល​តាម​ច្រកព្រំដែន​ទាំងអស់ មេត្តា​ជ្រាប​ថា គណៈកម្មការ គ​.​ច​.​ព​.​ក បាន​រៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ដែល​មាន​មធ្យោបាយ​សម្រាប់​ទំនាក់ទំនង​ដូច​ជា ៖ លេខ​ទូរស័ព្ទ Hotline ៖ ១២៤៤ (​ដោយ​ឥត​គិតថ្លៃ​) ។ តេ​លេ​ក្រាម (Telegram) ៖ ០៩៧ ៥៥៥ ១២៤៤ ។

ប្រភព​ខាងលើ​បាន​លើក​ឡើង​ថា អាស្រ័យ​ហេតុ​ដូចនេះ ចំពោះ​សាធារណជន ឬ​បងប្អូន​ពល ករ​ខ្មែរ​ទាំងឡាយ ដែល​មាន​បំណង​ចង់​ផ្តល់​ព័ត៌មាន ឬ​សំណូមពរ​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​ធ្វើ​ដំណើរ​ចេញ ចូល និង​ឆ្លងកាត់​ព្រំដែន​កម្ពុជា សូម​ទាក់ទង​មក​គណៈ​កម្ម ការ គ​.​ច​.​ព​.​ក តាម​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ