ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ឥណ្ឌា​ដ៏ល្បី​ម្នាក់​​ទទួលមរណភាព​ក្នុង​​ជន្មាយុ៧៥​ឆ្នាំ

1 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ លោក​SUBRATA ROY​ជា​មហាសេដ្ឋី​ឥណ្ឌា​ដែល​មានឈ្មោះ​ល្បី​ម្នាក់ ក្នុង​ចំណោម​មហា

ប្រទេស​ឥណ្ឌា ៖ លោក​SUBRATA ROY​ជា​មហាសេដ្ឋី​ឥណ្ឌា​ដែល​មានឈ្មោះ​ល្បី​ម្នាក់ ក្នុង​ចំណោម​មហាសេដ្ឋី​ល្បី​ៗ​របស់​ឥណ្ឌា បាន​ទទួលមរណភាព​ហើយ​ក្នុង​ជន្មាយុ​៧៥​ឆ្នាំ​ដោយ​គាំងបេះដូង​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​លោក ដែល​បែប​នេះ​នាំ​ឲ្យ​មានការ​បារម្ភ​របស់​ពួក​អ្នក​វិនិយោគ​តូច​ៗ​ដែលរ​កសី​ុ​ជាមួយ​លោក ក្នុង​ការ​ដក​ប្រាក់​ហ៊ុន​របស់​ពួក​គេ​មក​វិញ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមហ៊ុន​SAHARA GROUP អះអាង​ថា លោក​សេដ្ឋី​SUBRATA ROY​ជា​អ្នកមាន​ល្បី​ម្នាក់​ក្នុង​ប្រទេស បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា នៅ​ក្រុង​បុ​ម​បៃ​ដោយសារ​ការ​គាំងបេះដូង​។ មហាសេដ្ឋី​រូប​នេះ​បាន​បង្កើត​ក្រុមហ៊ុន​SAHARA​កាលពី​ឆ្នាំ​១៩៧៨ ដោយ​ដំបូង​មាន​ដើមទុន​ត្រឹមតែ​២០០០​រូពី បើ​គិត​ក្នុង​ត​មៃ្ល​ប​ច្ចុ​ប្បន​ស្មើនឹង​២២​អឺ​រ៉ូ​។ ក្រុមហ៊ុន​នេះ​ឥឡូវ​មាន​មុន​ជំនួញ​ក្នុង​ទឹកប្រាក់​ច្រើន​ពាន់​លាន​អឺ​រ៉ូ ដោយសារ​ការ​រក​សី​ុ​ខាង​ហិរញ្ញវត្ថុ សណ្ឋាគារ ឧស្សាហកម្ម​និង​សារព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ