ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤១​នាក់​ពាក់ព័ន្ធ​ករណី​បង្ខាំ.ង​មនុស្ស​ខុសច្បាប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខណ្ឌឫស្សី​

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខណ្ឌឫស្សី​កែវ​ បាន​ធ្វើការ​ឡោម​ព័ទ្ធ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤១​នាក់​ពាក់ព័ន្ធ​ករណី​បង្ខាំ.ង​មនុស្ស​ និង​អន​ឡាញ​ខុសច្បាប់​ ។

​ប្រតិបត្តិការ​​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១២​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​ចំណុច​មុខ​សាលា​អូស្ត្រាលី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ ក្នុងភូមិ​បឹង​រាំង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាបនេះ​ធ្វើ​ឡើង ដោយ​យោង​តាម​ពាក្យបណ្តឹង​ពី​នារី​ម្នាក់​ជា​ជនជាតិ​វៀតណាម អាច​និយាយ​ភាសា​ខ្មែរ បាន​អះអាង​ថា ប្អូនប្រុស​របស់​នាង​ត្រូវ​បាន​គេ​ចាប់ជំរិត​ទារប្រាក់​ចំនួន​២៥០០​ដុល្លារ ក្រោយ​ពី​ពួក​គេ​ល្បួង​ឱ្យមក​ធ្វើការ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ប៉ុន្តែ​ក្រុម​ឧក្រិដ្ឋជន​បាន​ចាប់​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ដោយឡែក ស្ត្រី​ជា​បងស្រី​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា  ​នា​អំឡុង​ពេល​ដែល​អាជ្ញា​ធរ​នាំ​មក​កាន់​ទីតាំង​ចាប់​បង្ខាំង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ ក្នុងភូមិ​បឹង​រាំង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ស្ត្រី​ជា​បង​ជន​រង​គ្រោះ​បញ្ជាក់​ថា ប្អូនប្រុស​របស់​នាង​បាន​ផ្ញើ​សារ​ទីតាំង​ដែល​ក្រុម​ចាប់ជំរិត​នោះ​មក​ឱ្យ​នាង ទើប​បានជា​នាង​ដឹង​ទីតាំង​ច្បាស់​បែប​នេះ ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ទីតាំង​ខាងលើ​នេះ​តែ​ម្ដង​។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​យោង​តាម​របាយការណ៍​កម្លាំង​នគរបាល​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង ១២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់ទី​តាំង​ឡោម​ព័ទ្ធ​មួយ​កន្លែង​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤១​នាក់ ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ចំនួន ៣៣​នាក់ ស្រី​ម្នាក់ ជនជាតិ​ខ្មែរ​ចំនួន​៨​នាក់​។

ក្រោយ​ប្រតិបត្តិការ ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​រថយន្ត​ចំនួន​៤​គ្រឿង ​រួម​មាន​រថយន្ត​ម៉ាក​រ៉ូ​ស​រ៉ូ​យ​មួយ​គ្រឿង ម៉ាក​ធន់​ត្រា​មួយ​គ្រឿង ម៉ាក​អាល់​ហ្វា​ត​មួយ​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ មួយ​គ្រឿង ទូរ​សព្ទ​ដៃ​ចំនួន ១៧ គ្រឿង និង​ម៉ូតូ​០២ គ្រឿង​។

បច្ចុប្បន្ន​​ ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ