ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ័ព​ម៉ា​លី​វា.យ​យក​បាន​ក្រុង​សំខាន់​ពី​​ក្រុ​មឧទ្ទាម​នៅ​ភាគ​ខាងជើង​ប្រទេស

5 ខែ មុន

ប្រទេស​ម៉ា​លី ៖ តាម​AFP​ដែល​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ថា កងទ័ព​ម៉ា​លី​កាលពី​ថ្ងៃ​ទី​១៤​ វិច្ឆិកា​

ប្រទេស​ម៉ា​លី ៖ តាម​AFP​ដែល​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ថា កងទ័ព​ម៉ា​លី​កាលពី​ថ្ងៃ​ទី​១៤​ វិច្ឆិកា​វាយ​ដណ្ដើម​យក​បាន​ហើយ ទីក្រុង​គី​ដាល់​ជា​ក្រុង​សំំ​ខាន់​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស ពី​ពួក​ឧទ្ទាម​បំបែក​ខ្លួន​ទូ​អា​រេស បន្ទាប់​ពី​បាត់បង់​ការ​ត្រួតត្រា​ដែនដី​យុទ្ធសាស្ត្រ​នោះ​អស់​ពេល​ច្រើន​ឆ្នាំ​មក​។

ដំបូង​បំផុត​ការ​ដណ្ដើម​យក​បាន​ក្រុង​នោះ​ជា​ជោគជ័យ​និម្មិត្តរូប​មួយ សម្រាប់​ពួក​មេទាហាន​ដែល​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​២០២០​មក ខណៈ​ប្រទេស​នេះ​ប្រឈម​មុខ​តាំងពី​ឆ្នាំ​២០១២​មក ការ​រាលដាល​នៃ​ការ​វាយប្រហារ​របស់​ពួក​ជី​ហា​ដ ព្រមទាំង​វិបត្តិ​សន្តិសុខ​និង​និ​យោ​បាយ​ដ៏​ជ្រៅ​។ ការ​ដណ្ដើម​បាន​ទីក្រុង​នោះ ត្រូវ​បាន​អបអរ​ដោយ​គណបក្ស​និង​អង្ក​ការ​មួយ​ចំនួន​។

ការ​ដណ្ដើម​យក​បាន​ទីក្រុង​នេះ​ដែល​សាទរ​ដោយ​ប្រទេស​បួ​គី​ណា​ហ្វា​សូ​ជិតខាង ជា​ការ​បញ្ចប់់​ការ​វាយលុក​តាម​ជើងគោ​កមួយ បើក​ធ្វើ​ពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ គាំ​ទ្រដោយ​កង​យន្តហោះ​និង​ដ្រូ​ន ហើយ​ក៏​មានការ​ចូលរួម​ច្បាំង​ពី​សំណាក់​កង​ទាហានស៊ីឈ្នួល​រុ​ស្ស៊ី​ក្រុម​ WAGNER ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ