ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ កម្ពុជា​គ្រោង​ពង្រីក​ឲ្យ​ប្រើ​បណ្ណ​ព្រំដែន ដើម្បី​ទេសចរ ងាយ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ដោយ​មិន​ចាំបាច់​ប្រើ​លិខិតឆ្លងដែន

5 ខែ មុន

ខេត្តសៀមរាប ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តសៀមរាប សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា​កម្ពុជា​គ្រោង​ពង្រីក​ឲ្យ​ប្រើ​បណ្ណ​ព្រំដែន ដើម្បី​ភ្ញៀវ​ទេសចរ ងាយ​ចូល​មក​ទស្សនា​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តសៀមរាប សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា​កម្ពុជា​គ្រោង​ពង្រីក​ឲ្យ​ប្រើ​បណ្ណ​ព្រំដែន ដើម្បី​ភ្ញៀវ​ទេសចរ ងាយ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ដោយ​មិន​ចាំបាច់​ប្រើ​លិខិតឆ្លងដែន​នោះ​ទេ ។

ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ «​អាកាសយាន ដ្ឋា​ន​អន្តរជាតិ សៀមរាប​អង្គរ​» ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​ធិ​បតី បាន​ឲ្យ​ដឹង​ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន កាលពី​កន្លង​ទៅ សម្ដេច​បាន​ចរចា​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់ ពី​តំបន់​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន មក​កាន់​កម្ពុជា ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ១៥០​លាន​ដុល្លារ ក្នុង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត ។

សម្ដេច​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សម្ថ​កិច្ច ធ្វើ​យ៉ាងណា​ឲ្យ​សុវត្ថិភាព សន្តិសុខ នៅ​ក្នុង​តំបន់​ជុំវិញ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​ថ្មី​នេះ ក៏​ដូច​ជា​នៅ​ក្នុង​ខេត្ត​ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ​ធានា នូវ​សន្តិសុខ សុវត្ថិភាព ស្ថេ​រ​ភាព​ជូន​ទេសចរ​នៅ​ក្នុង​ខេត្ត ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បញ្ជាក់​ថា «​ជំរុញ​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​បន្ថែម ក្រសួងទេសចរណ៍ កំពុងធ្វើការ​ខិតខំ ក្នុង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​បន្ថែម​។ នៅ​ក្នុង​ជំនួប​របស់ខ្ញុំ ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន យើង​បាន​ចរចា​គ្នា ក្នុង​ការ​ភ្ជាប់​រវាង តំបន់​ទេស​ចេ​ណ៍ ពី​បណ្ដា​ប្រទេស​មួយ​ចំនួន ក្នុង​អាស៊ាន ពី​វៀតណាម ពី​ឡាវ ពី​ហ្វី​លី​ពី​ន ពី​ស៊ែ​ប៊ូ ពី​ថៃ ពី​ភូ​កេ​ត ពី​ដា​ណា​ង នៅ​វៀតណាម ខិតខំ​ធ្វើ​យ៉ាងណា​បង្កើន​ការ​ហោះហើរ ត្រង់​មក​ទី​នេះ (​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​) ហើយ​សង្ឃឹមថា ឆ្នាំ​២០២៤ យើង​អាច​ឈាន​ទៅ​ដល់​ការ​ជំរុញ​ទេសចរ​ឲ្យ​មក​តាម​ច្រក​នៅ​ទី​នេះ​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​កម្ពុជា​គ្រោង​ពង្រីក​ឱ្យ​ប្រើ​បណ្ណ​ព្រំដែន ដើម្បី​ទេសចរ ងាយ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ដោយ​មិន​ចាំបាច់​ប្រើ​លិខិតឆ្លងដែន (PASSPORT)​នោះ​ទេ​» ។

សម្ដេច​ធិ​បតី បន្ថែម​ថា ការ​ពង្រីក​វិសាលភាព​បណ្ណ​ព្រំដែន​នេះ គឺ​ក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ កំពុង​ធ្វើ​កិច្ច​ការងារ​នេះ​ជាមួយ​ភាគី​ថៃ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ដល់​ទេសចរ ក៏​ដូច​ជា​ពលរដ្ឋ​ថៃ ដែល​មក​ខេត្តសៀមរាប ។

សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​បន្ត​ថា កន្លង​ទៅ​យើង​មាន​កិច្ចព្រមព្រៀង​ខេត្ត​ជាប់​ព្រំដែន ដែល​ពលរដ្ឋ​អាច ចូល​ទៅ​ខេត្ត​ជាប់​ព្រំដែន​រៀង​ៗ​ខ្លួន មិន​ចាំបាច់​ប្រើ PASSPORT ទេ ។

សម្ដេច​ថា ឥឡូវនេះ យើង​ចង់​ពង្រីក​វិសាលភាព ឲ្យ​មក​ដល់​ខេត្តសៀមរាប​តែ​ម្ដង បាន​ន័យ​ថា ពលរដ្ឋ​ថៃ ចូល​មក​ខេត្តសៀមរាប មិន​ចាំបាច់​មាន PASSPORT ទេ គឺ​មាន​ត្រឹម​បណ្ណ​ព្រំដែន គឺ​ចូល​មក​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ