ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ គ្មាន​ការ​កែ​ច្បាប់​ណាមួយ ដើម្បី​ឲ្យ​ជនបរទេស​អាច​ទិញ​អចលនទ្រព្យ ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន​នោះ​ទេ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា គ្មាន​ការ​កែ​ច្បាប់​ណាមួយ ដើម្បី​ឲ្យ​ជនបរទេស​អាច​ទិញ​អចលនទ្រព្យ នៅ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា គ្មាន​ការ​កែ​ច្បាប់​ណាមួយ ដើម្បី​ឲ្យ​ជនបរទេស​អាច​ទិញ​អចលនទ្រព្យ នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន​នោះ​ទេ ទោះបី​មាន​ចំណុច​នេះ មានការ​ពិភាក្សា​ស្នើ​សុំ​មក​ស​ម្តេចក្តី ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ៖ “​ស្ពាន​នាគ​ភ្លោះ​កោះន​រា និង​ស្ពានបេតុង ខ្សែកាប​ត​ភ្ជាប់​តំបន់​អភិវឌ្ឍ​កោះន​រា ទៅ​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ​” នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ខ្ញុំ​សូម​បញ្ជាក់​ចំណុច​មួយ កន្លង​ទៅ​មានការ​លើកយក នូវ​បញ្ហា​ដែរ​ថា រដ្ឋាភិបាល​ផ្តើម​កែ​ច្បាប់ ដើម្បី​លក់​ដី​ជូន​ជនបរទេស គោល​គំនិត​មានការ​ស្នើ​សុំ​ពិតមែន ការ​ស្នើ​សុំ​នេះ​មែនមាន​គំនិត​ក្បត់ជាតិ​លក់​ដី​ឲ្យ​បរទេស​នោះ​ទេ គឺ​មិនមែន​ទេ​! គឺ​ដើម្បី​ជួយ​សម្រួល​ឲ្យ​សេដ្ឋកិច្ច​ផ្នែក​អចលនទ្រព្យ​បាន​ដើរ ប៉ុន្តែ​រាជរដ្ឋាភិបាល​អនុវត្ត ហើយ​មិន​គិត​ថា មិន​មានការ​ចាំបាច់​សម្រាប់​ជួយ​ស្រោចស្រង់​ផ្នែក​វិស័យ​អចលនទ្រព្យ ព្រោះថា វិស័យ​នេះ ជាង​២០​ឆ្នាំ​មកនេះ បាន​រីក​ចម្រើន មក​ដល់​ពេល​នេះ ក៏​មានច្បាប់​រដ្ឋធម្មនុញ្ញ និង​មាន​លក្ខ​ខណៈ​ហាមឃាត់​ដែរ​» ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ទោះបី​មិន​មាន​កែ​ច្បាប់​ក្តី ក៏​មាន​លក្ខ​ខ័​ណ្ឌ​ជា​ច្រើន បាន​ជួយ​ដល់​វិស័យ​អចលនទ្រព្យ ដែល​ក្នុង​នោះ ឲ្យ​ជនបរទេស​មាន​សិទ្ធិ​ទិញ​អចលនទ្រព្យ​បាន​។ ព្រោះ​កន្លង​មក គាត់​មាន​សិទ្ធិ​ទិញ ដោយ​វិនិយោគ​នៅ​ក្នុង​កម្រិត​ណាមួយ ដើម្បី​បាន​សញ្ជាតិ ផ្អែក​លើ​ច្បាប់​វិនិយោគ​កម្ពុជា​។ ហើយ​នៅ​កន្លែង​ខ្លះ គាត់​អត់​យក​ទេ គាត់​បាន​យក​តំណាង​ជា​ខ្មែរ​ជួយ និង​មួយទៀត គាត់​បង្កើត​ក្រុមហ៊ុន ដើម្បី​តំណាង​ឲ្យ​គាត់​ចុះ​ឈ្មោះ​ក្នុងស្រុក ប៉ុន្តែ​ពេល​ខ្លះ គាត់​ចង់បាន​ភាព​កក់​កៅ្ត ហើយ​យើង​ក៏​បាន​ផ្តល់​ឲ្យ​គាត់​ក្នុង​រយៈពេល​វែង​ដែរ គឺ​ពី​១៥ ឆ្នាំទៅ​៥០​ឆ្នាំ ។

ទោះបី​មានការ​ផ្តល់​សិទ្ធិ​ឲ្យ​ជនបរទេស ទិញ​អចលនទ្រព្យ​តាម​លក្ខ​ខណៈ​ច្បាប់ ដូច​រយៈពេល​ខាងលើ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​មិនមែន​ថា រាជរដ្ឋាភិបាល ធ្វើ​យ៉ាងនេះ ដើម្បី​លក់​ដី​ឲ្យ​បរទេស​នោះ​ទេ សូម​បងប្អូន​ជ្រាប គឺជា​លក្ខ​ខណៈ​ជួល​ដែល​មាន​រយៈពេល​វែង ហើយ​សិទ្ធិ​នៅ​តែ​ជា​របស់​កម្ពុជា​ដដែល ហើយ​យើង​នៅ​អនុវត្ត​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដដែល ដែល​មិន អនុញ្ញាត​ឲ្យ​ទាំង​រូបវន្តបុគ្គល នីតិបុគ្គល​អាច​ក្លាយជា​ម្ចាស់​លើ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​» ។

សម្តេច​ធិ​បតី បាន​បន្ថែម​ថា មាន​តែ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ដែល​មាន​សញ្ជាតិ​ខ្មែរ ទើប​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បញ្ហា​នេះ ដែល​មាន​អ្នកខ្លះ​បកស្រាយ ដើម្បី​ចំណេញ​នយោបាយ​ផង​ដែរ ដូច្នេះ​ការ​ដាក់​ចេញ​គោលនយោបាយ​នេះ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​មាន​លក្ខ​ខណៈ​លម្អិត​មួយ​ចំនួន ចំពោះ​ការ​គ្រប់​លក្ខខណ្ឌ ដែល​អាច​ជួល​ដីធ្លី​នៅ​កន្លែង​ណាខ្លះ ? តើ​ចម្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ដែល អនុញ្ញាត ដែល​បងប្អូន​មួយ​ចំនួន​បាន​ព្រួ​បារម្ភ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​យើង​នឹង​ធ្វើ​លក្ខ​ខណៈ​មួយ​ចំនួន ជួយ​វិស័យសេដ្ឋកិច្ច ប៉ុន្តែ​ក៏​ជួយ​ដល់​ប្រជាជន​យើង​ដែរ​។ កិច្ចការ​នេះ យើង​យកចិត្តទុកដាក់​ណាស់ ដោយ​កុំ​ឲ្យ «​ត្រី​រស់​ក៏​រួច ទន្សាយ​ក៏​រួច​»​។ ពិត​ណាស់ អ្វី​ដែល​យើង​ធ្វើ គឺ​ដើម្បី​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​យើង ដែល​នឹង​ត្រូវ​កើនឡើង​នៅ​ពេល​ខាង​មុខជា​បន្តបន្ទាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ