អ៊ីស្រាអែលវាយឆ្មក់ចូលមន្ទីរពេទ្យធំនៅហ្គាហ្សា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលអះអាងនាថ្ងៃទី១៥វិច្ឆិកាថា បានធ្វើប្រតិបត្តិ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលអះអាងនាថ្ងៃទី១៥វិច្ឆិកាថា បានធ្វើប្រតិបត្តិ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលអះអាងនាថ្ងៃទី១៥វិច្ឆិកាថា បានធ្វើប្រតិបត្តិការឆ្មក់ចូលមន្ទីរពេទ្យធំក្រុងហ្គាហ្សាគឺមន្ទីរពេទ្យAL SHIFA។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍អាមេរិកCNN។
ក្នុងសេចក្ដីប្រកាសមួយកងទ័ពអីុស្រាអែលគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋានស៊ើបការណ៍និងភាពចាំបាច់នៃប្រតិបត្តិការ កងកម្លាំងការពារអីុស្រាអែលបានធ្វើប្រតិបត្តិការ ផ្ដោតគោលដៅ ក្នុងតំបន់មន្ទីរពេទ្យAL SHIFA ហើយបញ្ជាក់ម្យ៉ាងទៀតថា រាល់យុទ្ធក្រុមហាម៉ាស់ដែលស្ថិតក្នុងមន្ទីរពេទ្យនោះត្រូវចុះចូល។ សេចក្ដីប្រកាសរបស់អីុស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថា បន្តប្រើប្រាស់មន្ទីរពេទ្យAL SHIFA ក្នុងគោលដៅយោធា។ តាមក្រុមហាម៉ាស់ថាជនសីុវិលច្រើនពាន់នាក់ស្ថិតក្នុងមន្ទីរពេទ្យនោះនៅឡើយ៕
ចែករំលែកព័តមាននេះ