ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសន្និបាត រណសិរ្ស​សាមគ្គី អំពាវនាវ​ជនរួមជាតិ បន្ដ​រួបរួម​គ្នា​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​ៗ​ថែម​ទៀត

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ អង្គ​មហាសន្និបាត ​រណសិរ្ស​សាមគ្គី បាន​អំពាវនាវ​ដល់​ជនរួមជាតិ និង​គ្រប់​មជ្ឈដ្ឋាន​សង្គម បន្ដ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ ដើម្បី​សម្រេច​បាន​ នូវ​សមិទ្ធផល​ធំ​ៗ…

រាជធានី​ភ្នំពេញ ៖ អង្គ​មហាសន្និបាត ​រណសិរ្ស​សាមគ្គី បាន​អំពាវនាវ​ដល់​ជនរួមជាតិ និង​គ្រប់​មជ្ឈដ្ឋាន​សង្គម បន្ដ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ ដើម្បី​សម្រេច​បាន​ នូវ​សមិទ្ធផល​ធំ​ៗ និង​ថ្មី​ៗ​ថែម​ទៀត​ នេះ​បើ​យោង​តាម​សេចក្តី​សម្រេចចិត្ត មហាសន្និបាត​ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លើក​ទី​៦ ​។

អង្គ​មហាសន្និបាត ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ លើក​ទី​៦ បាន​ដំណើរការ​អស់​រយៈពេល​មួយ​ព្រឹក នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព សម្តេច ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​, សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អធិបតី​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដោយ​មានការ​យាង និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់ សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ សម្តេចព្រះ​សង្ឃនាយក សម្តេច ព្រះសង្ឃ​នាយករង ព្រះ​រាជាគណៈ​គ្រប់​ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត ព្រមទាំង តំណាង​អង្គការ សមាគម​នានា ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស និង​ភ្ញៀវ​កិត្តិយស​សរុប​ចំនួន ជាង ៥០០ អង្គ​/​នាក់​ ។

នា​ឱកាស​នោះ អង្គ​មហាសន្និបាត បាន​បញ្ជាក់​ថា ៖ «​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងមូល និង​គ្រប់​មជ្ឈដ្ឋាន​សង្គម សូម​បន្ត​រួម​សាមគ្គី​គា្ន​ជា​ធ្លុង​មួយ​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ និង​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ ​ថ្មី​ៗ​ថែម​ទៀត ក្នុង​ការងារ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឲ្យ​មានការ​រីក​ចម្រើន​ ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​ នៅ​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក​»​ ។

សូម​បញ្ជាក់​ថា អង្គ​មហាសន្និបាត បាន​អនុម័ត​ជ្រើសតាំង សម្តេច ហេង សំ​រិ​ន ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​, សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​គណៈអធិបតី​កិត្តិយស​, សម្តេច ម៉ែ​ន សំ​អន ជា​ប្រធាន និង​លោក ហ៊ុន ម៉ា​នី ជា​អនុប្រធាន នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ឥស​រ្ស​ជន ចំនួន ៤៤​អង្គ​/​នាក់ ផ្សេង​ៗ​ទៀត​ ។
ជាមួយ​គ្នា​នោះ​ដែរ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ឥស​រ្យ​ជន​ចំនួន ៤៤​អង្គ​/​នាក់ ផ្សេង​ៗ​ទៀត​។

អង្គ​មហាសន្និបាត ក៏​បាន​អបអរសាទរ​សមិទ្ធផល​សម្រេច​បាន ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍ ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​មុន​ៗ ក្រោម​ការ​ដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែង​ឆ្ងាយ គ្រប់​ជ្រុងជ្រោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​នៅ​គ្រប់ ដំណាក់កាល យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង និង​មាន​ជំនឿ​យ៉ាង​មុតមាំ ចំពោះ​កម្មវិធី គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ​នីតិកាលទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

អង្គ​មហាសន្និបាត សូម​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ដែល​បាន​បូជា​ទាំង​កម្លាំងកាយ ស្មារតី និង​បញ្ញាញាណ ដឹកនាំ​អង្គការ​រណសិរ្ស ឱ្យ​មានដំណើរ​ការ និង​វឌ្ឍនភាព​ក្នុង​រយៈកាល​កន្លង​មក និង​សូម​ប្តេជ្ញា​បន្ត​ជ្រោង​ទង់​រណសិរ្ស​មហា​សាមគ្គីជាតិ សំដៅ​ប្រមូលផ្ដុំ​កម្លាំង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ព្រមទាំង​កត្តា​អនុគ្រោះ​នានា​ទាំង​ខាងក្នុង និង​ក្រៅប្រទេស ដើម្បី​អភិវឌ្ឍ មាតុភូមិ ឲ្យ​ចម្រើន​ជឿនលឿន សម្បូរ​សប្បាយ​ក្នុង​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ យុត្តិធម៌ និង​ភាព​ថ្លៃថ្នូរ ស្រប​តាម​កម្មវិធី និង​គោលនយោបាយ​របស់​គណបក្ស និង​រាជរដ្ឋាភិបាល ​។

ជាមួយ​គ្នា​នោះ​ដែរ ​អង្គ​មហា​ន្និបាត បាន​ត្រងត្រាប់​ស្តាប់​ដោយ​យកចិត្តទុកដាក់ និង​ប្តេជ្ញា​អនុវត្ត​តាម​អនុសាសន៍ ដ៏​មាន​សារៈសំខាន់​របស់​សម្តេច​ប្រធាន​ទាំង​ពីរ ដែល​បាន​លើក​ឡើង​ក្នុង​អង្គពិធី ទុកជា​ដំបូន្មាន​ដ៏​មាន​ត​ម្លៃ សម្រាប់​តម្រង់​ទិស ​នៃ​សកម្មភាព​របស់​អង្គការ​រណសិរ្ស ​គ្រប់​ថ្នាក់​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត និង​សូមអំពាវនាវ​ដល់​សមាជិក សមាជិកា​រណសិរ្ស​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ខិតខំ​ផ្សព្វផ្សាយ​ខ្លឹមសារ និង​សេចក្តីសម្រេចចិត្ត​ នៃ​អង្គ​មហាសន្និបាត ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា​ លើក​ទី​៦ ឲ្យ​បាន​ទូលំទូលាយ​ដល់​គ្រប់ មជ្ឈដ្ឋាន​សង្គម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ