ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត នឹង​បើក​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ នា​ឆ្នាំ​ក្រោយ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ត្រៀមខ្លួន​សម្របសម្រួល និង​គាំទ្រ ដំណើរការ​បើក​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​ធ្វើ​នា​ឆ្នាំ​ក្រោយ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ត្រៀមខ្លួន​សម្របសម្រួល និង​គាំទ្រ ដំណើរការ​បើក​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​ធ្វើ​នា​ឆ្នាំ​ក្រោយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន បាន​លើក​ឡើង​បាន​ឲ្យ​ដឹង​ថា លោក ឃួ​ន ផុ​ន​រតនៈ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ខ្មែរ បាន​បញ្ជាក់​សា​ជា​ថ្មី​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា ក្នុង​ការ​ផ្តល់​ការ​សម្របសម្រួល និង​ការ​គាំទ្រ​ចាំបាច់​នានា សម្រាប់​ដំណើរការ​បើក​ស្ថាន​ឯកអគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទីក្រុង​ភ្នំពេញ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ។

ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ក្នុង​ឱកាសលោក​រដ្ឋលេខាធិការ ទទួល​ជួប​លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។

ក្នុង​ជំនួប​នោះ​លោក​ទូត បាន​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មុតមាំ ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​ក្រសួងការបរទេស​ខ្មែរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​អា​រ៉ា​ប៊ី​សា​អូឌីត ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ដោយ​ផ្អែក​លើ​សន្ទុះ​ដ៏​ល្អ កើត​ចេញពី​កិច្ចប្រជុំ​ទ្វេភាគី រវាង​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ទាំង​ពីរ នា​ពេល​ថ្មី​ៗ​នេះ ។

ភាគី​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​ទស្សនៈ ប្រកបដោយ​អត្ថន័យ​លើ​ទំនាក់ទំនង​ទ្វេភាគី ដែល​មាន​ស្រាប់ និង​ប្តេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​អប់រំ ។

ភាគី​ទាំង​ពីរ ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ ពាក់ព័ន្ធ​នឹង​ភាព​ចាំបាច់ ដើម្បី​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី រវាង​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​រវាង​ព្រះរាជាណាចក្រ​ទាំង​ពីរ ដែល​ជា​វេទិកា​សំខាន់​មួយ​សម្រាប់ ស្វែងរក​មធ្យោបាយ​ថ្មី នៃ​សកម្មភាព​ជាក់ស្តែង ដើម្បី​ជួយ​សម្រួល និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ។

លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់​សារ​ជា​ថ្មី នូវ​ការ​ត្រៀមខ្លួន​របស់​កម្ពុជា ក្នុង​ការ​ផ្តល់​ការ​សម្របសម្រួល និង​ការ​គាំទ្រ​ចាំបាច់​នានា​សម្រាប់​ដំណើរការ​បើក​ស្ថាន​ឯកអគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទីក្រុង​ភ្នំពេញ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ។

ភាគី​ទាំង​ពីរ បាន​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ