បាតុកម្មដ៏ធំនៅក្រុងវ៉ាស៊ីនតោនគាំទ្រអ៊ីស្រាអែល
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ មនុស្សច្រើនសិបពាន់នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកាបានប្រមូលផ្ដុំគ្នា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ មនុស្សច្រើនសិបពាន់នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកាបានប្រមូលផ្ដុំគ្នា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ មនុស្សច្រើនសិបពាន់នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកាបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅក្រុងវ៉ាស៊ីនតោន សម្ដែងការគាំទ្រចំពោះអ៊ីស្រាអែល ដែលកំពុងច្បាំំងគ្នាជាមួយពួកហាម៉ាស់ប៉ាឡេស្ទីន និងទាមទារឲ្យមានការដោះលែងចំណាប់ខ្មាំង។
ពួកបាតុករបានកាន់ទង់ជាតិអ៊ីស្រាអែលនិងខ្លះទៀតយកទង់ជាតិប្រទេសនេះចងរុំនឹងក។ ពួកគេជាពលរដ្ឋអាមេរិកអ្នកកាន់សាសនាជ្វីវ លើកគ្នាមកពីកន្លែងផ្សេងៗនៃសហរដ្ឋអាមេរិក។ ពួកបាតុករបានដើរហែក្បួនលើកប៉ង់កាត អំពាវនាវឲ្យរំដោះប៉ាឡេស្ទីនចេញពីហាម៉ាស់ ទុកឲ្យអ៊ីស្រាអែលបង្ហើយការងាររស់គេឬឲ្យកម្ទេចពួកហាម៉ាស់។ បាតុកម្មនោះរៀបចំឡើងដោយបណ្ដាសមាគមជ្វីវ ប្រព្រឹត្តទៅក្រោមកិច្ចការពារសន្តិសុខខ្ពស់បំផុតរបស់ប៉ូលិស៕
ចែករំលែកព័តមាននេះ