ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​ម៉ាស់​បាត់បង់​ការ​ត្រួតត្រា​ ខណៈអ៊ី​​ស្រា​អែ​ល​កាន់កា.ប់​បណ្ដា​ស្ថាប័ន​ និង​សភា​នៅ​ហ្គា​ហ្សា

5 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ បន្ទាប់​ពី​ជាង​៣​ស​ប្ដា​ហ៍​នៃ​សង្គ្រាម កងទ័ព​អ៊ីស្រា​អែ​ល​ហាក់

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ បន្ទាប់​ពី​ជាង​៣​ស​ប្ដា​ហ៍​នៃ​សង្គ្រាម កងទ័ព​អ៊ីស្រា​អែ​ល​ហាក់ដូចជា​មាន​ប្រៀប​លើ​ក្រុម​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា ដែល​ខ្លួន​ទម្លាក់​គ្រាប់បែក​មិន​ឈប់​ឈរ ចាប់តាំងពី​ថ្ងៃ​ទី​៧​តុលា​ជា​ថ្ងៃ ដែល​ពួក​ហា​ម៉ាស់​វាយប្រហារ​ដ៏​សាហាវ​លើ​ដែនដី​អ៊ី​​ស្រា​អែ​លម​ក​។

តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា អែ​ល លោក​YAOV GALLANT ថា អង្គការ​ភេរវកម្ម​ហា​ម៉ាស់ បាន​បាត់បង់​ការ​ត្រួតត្រា​ជ្រោយ​ហ្គា​ហ្សា ដោយ​កងទ័ព​យើង​ត្រួតត្រា​បណ្ដា​ស្ថាប័ន​របស់​គេ ក្នុង​នោះ​រួម​ទាំង​សភា​ផង​។ កងទ័ព​អ៊ី​​ស្រា​អែ​ល​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា ដណ្ដើម​កាន់កាប់​បណ្ដា​អគារ​រដ្ឋាភិបាល ក្នុង​នោះ​មាន​ទាំង​អគារ​សភា​ប្លុក​អគារ​រដ្ឋាភិបាល ទីតាំង​ធំ​របស់​ប៉ូលិស​ហា​ម៉ាស់ ទីស្នាក់ការ​ក្រុមប្រឹក្សា​សភា​ហា​ម៉ាស់ ឬ​សាលា​វិស្វកម្ម​ដែល​ជា​កន្លែង​ផលិត​និង​អភិវឌ្ឍ​បណ្ដា​មធ្យោបាយ​យោធា​របស់​ហា​ម៉ាស់​។

អ្នកនាំពាក្យ​កងទ័ព​អ៊ី​ស្រា​អែ​ល​អះអាង​តាម​បណ្ដាញ​សង្គម​X​ថា ទីតាំង​GIZAT​ដែល​មាន​ប្លុក​ហ្វឹកហ្វឺន បន្ទប់វះកាត់​មួយ ការិយាល័យ​សើ​ុ​ប​អង្កេត​និង​មជ្ឈមណ្ឌល​ឃុំឃាំង ព្រមទាំង​ទីតាំង​ផ្ទះ​អភិបាលក្រុង​ហ្គា​ហ្សា ដែល​មាន​ការិយាល័យ​យោធា​និង​ប៉ូលិស​របស់​ហា​ម៉ាស់​ព្រមទាំង​ទីបញ្ជាការដ្ឋាន​ហា​ម៉ាស់​សុទ្ធតែ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​អ៊ី​ស្រា​អែ​ល​។

តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល ថា ពួក​ហា​ម៉ាស់​គ្មាន​លទ្ធភាព​ទប់​កងទ័ព​អ៊ី​​ស្រា​អែ​ល ហើយ​យុទ្ធ​ជន​របស់​គេ​បាន​រត់គេច​ខ្លួន​ទៅ​ភាគ​ខាងត្បូង​ហ្គា​ហ្សា​។ បណ្ដា​រូបភាព​តាម​បណ្ដាញ​សង្គម​បង្ហាញ កង​ទាហាន​អី​ុ​ស្រា​អែ​ល​លើក​ទង់ជាតិ​ពណ៌​ខៀវ​-​ស ព្រមទាំង​បណ្ដា​ទាហាន​អ៊ី​​ស្រា​អែ​ល​ឈរ​នៅ​មុខ​ជញ្ជាំង​មាន​ចារ​អក្សរ​ថា ទីស្នាក់ការ​ប៉ូលិស​យោធា​។

តាម​ក្រសួងសុខាភិបាល​របស់​ក្រុម​ហា​ម៉ាស់​ថា មក​ទល់​ពេល​នេះ​ជន​ប៉ា​ឡេ​ស្ទី​ន​ជាង​១១.០០០​នាក់​ហើយ​ស្លាប់ ភាគច្រើន​ជា​ជន​សី​ុ​វិល​ក្នុង​នោះ​២​ភាគ​៣​ជានា​រី​និង​កុមារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ