ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ ចា​ប់ពី​ម៉ោង​១០​ព្រឹក​ថ្ងៃស្អែក​នេះ រហូត​បញ្ចប់​កម្មវិធី​សម្ពោធ​ស្ពាន​ន​រា​-​កោះ​ពេជ្រ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តី​កែសម្រួល​សេចក្តីជូនដំណឹង​ចាស់ ដើម្បី​បិទ​បញ្ជៀ​ស​ចរាចរណ៍ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ខ្សែកាប​ត​ភា្ជ​ប់​តំបន់​អភិវឌ្ឍ​កោះន​រា និង​កោះ​ពេ​ជ នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តី​កែសម្រួល​សេចក្តីជូនដំណឹង​ចាស់ ដើម្បី​បិទ​បញ្ជៀ​ស​ចរាចរណ៍ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ខ្សែកាប​ត​ភា្ជ​ប់​តំបន់​អភិវឌ្ឍ​កោះន​រា និង​កោះ​ពេ​ជ នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ត្រូវ​សម្រួល​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​វិញ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា សេចក្តីជូនដំណឹង ស្តី​ពី ការ​កែសម្រួល​សេចក្តីជូនដំណឹង​លេខ​១០៣/២៣ ស​ជ​ណ​.​ច ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដី​ពី​ការ​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ខ្សែកាប​ត​ភា្ជ​ប់រ​វាង​តំបន់​អភិវឌ្ឍ​កោះន​រា និង​តំបន់​អភិវឌ្ឍ​កោះ​ពេ​ជ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បាន​ជ្រាប​ថា ចំពោះ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍ​កោះន​រា និង​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ប៊ុ​ន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​លើក​ទៅ​រៀបចំ​នៅ​រសៀល​ថ្ងៃ​ដដែល ។

ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍ​កោះន​រា និង​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ និង​ជុំវិញ​ទីតាំង​ប្រារព្ធ ពិធី​ចាប់ពី​វេលា​ម៉ោង​១០:០០​នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ រហូត​ដល់​បញ្ចប់​កម្មវិធី ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី​ខាងលើ​មេត្តា​ជ្រាប យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ​អនុគ្រោះ ។ ផុត​រយៈពេល​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ