ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​ជនជាតិ​កូរ៉េ​ខាងត្បូង​១៩​នាក់​ ដែល​ចាប់​ពង្រា.ត់​នៅ​មី​យ៉ា​ន់​ម៉ា

5 ខែ មុន

កូរ៉េ​ខាងត្បូង​-​មី​យ៉ា​ន់​ម៉ា ៖ ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​ប្រកាស​នា​ថ្ងៃ​ទី​១៤​វិច្ឆិកា​ថា ជនជាតិ​កូរ៉េ​

កូរ៉េ​ខាងត្បូង​-​មី​យ៉ា​ន់​ម៉ា ៖ ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​ប្រកាស​នា​ថ្ងៃ​ទី​១៤​វិច្ឆិកា​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​១​ក្រុម​ដែល​ត្រូវ​ចាប់​បង្ខាំង​ទុក ដោយ​បណ្ដា​សហគ្រាស​ខុសច្បាប់​នៅ​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​គេ​ដោះ​លែង​ ហើយ​បញ្ជូន​ដោយ​សុខ​សប្បាយ​មក​ដល់​ក្រុង​រ៉​ង់​ហ្គូ​ន​ រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

ក្រសួង​នោះ​និយាយ​ថា បាន​ទទួល​ព័ត៌មាន​កាលពី​ខែតុលា​ដែល​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​១៩​នាក់ ត្រូវ​បាន​ចាប់​នៅ​TACHILEIK ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ព្រំដែន​ជាមួយ​ថៃ​។ ក្រសួង​នេះ​បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា ស្នើ​ឲ្យ​ចាត់​បណ្ដា​វិធានការ​ដោយ​ឆាប់រហ័ស ដើម្បី​ថា​នា​សន្តិសុខ​ពួក​គេ​។

ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ទីបំផុត​បាន​រក​ឃើញ​កន្លែង​ដែល​បង្ខាំង​ទុក​អ្នក​ទាំងនេះ ហើយ​ជួយ​ពួក​គេ​នាំ​មក​កាន់​ទីក្រុង​រ៉​ង់​ហ្គូ​ន​កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​។ ទីក្រុង​TACHILEIK ស្ថិត​ក្នុង​តំបន់ត្រីកោណមាស​រវាង​ថៃ មី​យ៉ា​ន់​ម៉ា​និង​ឡាវ​ជា​តំបន់​ល្បី​ខាង​ផលិត​គ្រឿងញៀន​អាភៀន​។ ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​បាន​ណែនាំ​ដល់​ជនជាតិ​ខ្លួន​ឲ្យ​ចៀសវាង​កុំទៅ​កាន់​តំបន់​គ្រោះថ្នាក់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ