ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ និង​អាវុធហត្ថ​ខេត្តកោះកុង សហការ​ចាប់​រថយន្ត​ចង្កូត​ស្ដាំ ៣​គ្រឿង គ្មាន​ពន្ធ​នាំ​ចូល

5 ខែ មុន

ខេត្តកោះកុង ៖ កម្លាំង​សាខា​គយ​និង​រដ្ឋាករ​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​សហការ​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​ធ្វើការ​ឃាត់​ចាប់​រថយន្ត​ម៉ាក NISSSAN NAVARA…

ខេត្តកោះកុង ៖ កម្លាំង​សាខា​គយ​និង​រដ្ឋាករ​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​សហការ​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​ធ្វើការ​ឃាត់​ចាប់​រថយន្ត​ម៉ាក NISSSAN NAVARA ចំនួន​០៣​គ្រឿង ជា​ប្រភេទ​រថយន្ត​ចង្កូត​ស្ដាំ សង្ស័យ​គ្មាន​បង្កាន់ដៃ​ពន្ធគយ​នាំ​ចូល នៅ​ចំណុច​ផ្សេង​ៗ​គ្នា ក្នុងភូមិ​សាស្ត្រ​ក្រុង​ខេមរភូមិន្ទ​ចំនួន ០២​គ្រឿង ស្រុក​មណ្ឌល​សីមា​ចំនួន​០១ គ្រឿង ។

រថយន្ត​ចង្កូត​ស្ដាំ ទាំង​៣​គ្រឿង​រួម​មាន ៖
១. ម៉ាក​NISSAN NAVARA ពណ៌​ប្រផេះ ឆ្នាំ​ផលិត​2014 ។
២. ម៉ាក​NISSAN NAVARA ពណ៌​ប្រផេះ​ឆ្នាំ​ផលិត​2017 ។
៣. ម៉ាក​NISSAN NAVARA ពណ៌​ទឹកប្រាក់ ឆ្នាំ​ផលិត 2009 ។

បច្ចុប្បន្ន រថយន្ត​សង្ស័យ​ទាំង​០៣​គ្រឿង​ខាងលើ ត្រូវ​បាន​កម្លាំង​គយ​នាំ​មក​រក្សា​ទុក នៅ​ក្នុង​សាខា​គយ និង​រដ្ឋាករ​ខេត្ត ដើម្បី​បន្ត​អនុវត្ត​តាម​និ​តិ​វិធី ៕