ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី? បុរស​ជា​បុគ្គលិក​ធនាគារ​ម្នាក់ ត្រូវ​ជន​ដៃដល់​ដើរទៅ​ដាល់​១​ដៃ​ពេញទំហឹង

5 ខែ មុន
  • ប៉ៃលិន

បុរស​ជា​មន្ត្រី​បុគ្គលិក​ធនាគារ​ម្នាក់ បាន​ចូលរួម​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ ស្រាប់តែ​ជន​ដៃដល់​ដើរទៅ​ដាល់​១​ដៃ​ពេញទំហឹង ទាំង​មិនដឹង​មូលហេតុ

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​មន្ត្រី​បុគ្គលិក​ធនាគារ​ម្នាក់ បាន​ចូលរួម​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ ស្រាប់តែ​ជន​ដៃដល់​ដើរទៅ​ដាល់​១​ដៃ​ពេញទំហឹង ទាំង​មិនដឹង​មូលហេតុ បណ្ដាល​ឱ្យ​រង​របួស​បែក​ចិញ្ចើម​ខាងស្តាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ទល់មុខ​ផ្ទះ​ពូ ឡៃ ស្ថិត​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ទោះបីជា​យ៉ាងណា ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរ​បាល​ឱ្យ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​យក​ទៅ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ថា​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ជា ជី​ន​ឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ធនាគារ រស់នៅ​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន របួស​បែក​ចិញ្ចើម​ខាងស្តាំ ដេរ​អស់​ចំនួន​៥​ថ្នេរ​។ ចំណែក​ជនសង្ស័យ​វិញ មានឈ្មោះ យស រក្សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ រស់នៅ​ភូមិ​ជាមួយ​គ្នា មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​១២ ខែវិច្ឆិកា កូនប្រុស​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ា ភារ​ម្យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ធនាគារ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ កំពុង​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​មិត្តភក្តិ​បងប្អូន ដោយ​មាន​គ្នា​ចំនួន​៤​នាក់​។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឈ្មោះ យស រក្សា ដើរមក​ចូលរួម​ផឹកស៊ី​ជាមួយនឹង​គេ​ដែរ រហូត​ម៉ោង​៨​និង​១០​នាទី​យប់ ជន​រង​គ្រោះ​ឈ្មោះ ជា ជី​ន​ឡា និង​មិត្ដភក្តិ​ម្នាក់​ទៀត​ឈ្មោះ រតនា ក៏​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ឈ្មោះ ប៉ា ភារ​ម្យ រួច​ក៏​ចូលរួម​ផឹកស្រា​បៀរ​ជាមួយ​គ្នា​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ផឹកស្រា​បៀរ​អស់​មួយ​កំប៉ុង ស្រាប់តែ​ឈ្មោះ យស រក្សា ដើរទៅ​ក្បែរ​ជន​រង​គ្រោះ រួច​វាយ​១​ដៃ​ពេញទំហឹង បណ្តាល​ឱ្យ​ត្រូវ​ចំ​ចិញ្ចើម​ខាងស្ដាំ បែក​ហូរ​ឈា​.​ម​តែ​ម្ដង​។ ភ្លាម​ៗ​នោះ មិត្ដភក្តិ​ក៏​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ប៉ៃលិន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​ឱ្យ​សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ