ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ស្តុក​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​ផ្អើល​នៅ​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ មាន​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​សម្ភារ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្រោយ​រោងចក្រ​យូ​ស៊ី​ង​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០២៣…

ក្រុងព្រះសីហនុ ៖ មាន​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​សម្ភារ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្រោយ​រោងចក្រ​យូ​ស៊ី​ង​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០២៣ នេះ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ អាជ្ញាធរ​ខេត្ត ក្រុង និង​ក្រុម​សង្គ្រោះ​បាន​ចេញ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ​ផង​ដែរ បាន​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​បន្ត​ទេ ។

បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា គិត​មក​ត្រឹម​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ភ្លើង​បាន​រលត់​ហើយ មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។ ចំពោះ​មូលហេតុ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ផ្លូវ​ការណ៍​ពី​សមត្ថកិច្ច​នៅឡើយ រង់ចាំ​ការ​ស្រាវជ្រាវ​តាម​និ​តិ​វិធី ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ