ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ដាក់​ចេញ​គោលការណ៍​ប្រកាន់​ភ្ជាប់​ហ៊ាន​ស្ដាប់ ហ៊ាន​ថា ហ៊ាន​ទទួលខុសត្រូវ និង​ហ៊ាន​វះកាត់

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ បន្ដ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ បន្ដ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍ «​ហ៊ាន​ស្ដាប់ ហ៊ាន​ថា ហ៊ាន​ទទួលខុសត្រូវ និង​ហ៊ាន​វះកាត់​» ។

ថ្លែង​ក្នុង​កម្មវិធី «​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៩» នៅ​ព្រឹក​ថ្ងៃ​១៣ ខែវិច្ឆិកា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា ៖ «​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ មាន​ភារកិច្ច​បន្ត​ថែរក្សា នូវ​សមិទ្ធផល​ចាស់ និង​បង្កើន​សមិទ្ធផល​ថ្មី​ៗ ដើម្បី​នាំ​មក​នូវ​វិបុលភាព​រួម​ដល់​ជាតិ​មាតុភូមិ​ទាំងមូល​។ ជាមួយនឹង​ភារកិច្ច​ដល់​ធំធេង​នេះ រាជរដ្ឋាភិបាល នៅ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍ ហ៊ាន​ស្ដាប់ ហ៊ាន​ថា ហ៊ាន​ទទួលខុសត្រូវ និង​ហ៊ាន​វះកាត់​» ។

នា​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ទៀត​ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បាន​ដាក់​ចេញ​កម្មវិធី​គោលនយោបាយ​អាទិភាព ចំនួន​៦ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់ កាល​ទី​១ មាន​ដូច​ជា ៖

១-​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ឆ្ពោះទៅ​កម្មវិធី​គ្របដណ្តប់​សុខភាព​ជាស​កល​។
២-​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូ​ទាំង​ប្រទេស​។
៣-​ការ​ធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួ សារ​ក្រីក្រ ក្រុម​ជន​ងាយ​រង​គ្រោះ នៅ​ក្នុង​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រង​ហា​និ ភ័យ នៅ​ក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​គ្រា​មាន​គ្រោះអាសន្ន​។
៤-​ការ​ដាក់​ចេញ និង​ការ​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​មាន​លទ្ធភាព​ចូលរួម​ទៅ ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។
៥-​ការ​ដាក់​ចេញ​នូវ​យន្តការ​សម្របសម្រួល​និង​កម្មវិធី​ហិរញ្ញប្បទាន​សំដៅ​លើក​ស្ទួយ​ផលិតកម្ម រក​ទីផ្សារ​និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់​ៗ ក្នុង​កម្រិត​សមរម្យ​។
និង​៦-​ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​គ្រប់​ឃុំ​-​សង្កាត់ ដែល​មាន​សកម្មភាព​កសិកម្ម​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ផលិតភាព កសិកម្ម និង​ជួយ​ដល់​គ្រួសារ​កសិករ​ក្នុង​ការ​លើក​ស្ទួយ​ផលិតផល​កសិកម្ម​របស់​ខ្លួន និង​ការ​រៀបចំ​ឱ្យ​មាន​សមាគម​កសិករ​នៅ​តាម​ទី​ជនបទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ