ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ជំរុញ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង

5 ខែ មុន
  • ភ្នំពេញ

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សហការ​គ្នា​ដើម្បី​ជំរុញ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​មាន​

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សហការ​គ្នា​ដើម្បី​ជំរុញ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។

យោង​តាម​សារលិខិត​ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​១៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា «​ជា​រៀង​រាល់​ឆ្នាំ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ដើម្បី​ជា​សារ​ក្រើនរំលឹក​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​យល់​ដឹង​អំពី​សារៈសំខាន់ និង​ចូលរួម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​អនាម័យ​នៅ​ជនបទ ដើម្បី​ឈាន​ទៅ​សម្រេច​តាម​គោលដៅ​កម្មវិធី​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​សម្រាប់​ការ​កសាង និង​ការ​ការពារ​មាតុភូមិ ឆ្នាំ​២០២៣-២០២៨ ក្នុង​ការ​បន្ត​ជំរុញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ឱ្យ​សម្រេច​អត្រា​គ្របដណ្តប់ ៩០% នៅ​ឆ្នាំ​២០២៣ និង ១០០% នៅ​ឆ្នាំ​២០៣០ សំដៅ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​វិសមភាព​នៃ​ការ​ទទួល​បាន​សេវា​»​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​បន្ត​ថា «​រយៈពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ អត្រាកំណើន​នៃ​ការ​ទទួល​បាន​សេវា​អនាម័យ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​គួរ​ឱ្យ​កត់សម្គាល់ ដោយ​អត្រាកំណើន​ជា​មធ្យម​ប្រមាណ ៥% ក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជាស​កល​ថា ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ព​ន្លឿ​ន​អត្រា​គ្របដណ្តប់​អនាម័យ និង​ការ​កាត់​បន្ថយ​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក​។ នា​ពេល​បច្ចុប្បន្ន​នេះ អត្រា​គ្របដណ្ដប់​អនាម័យ​ជនបទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កើន​ដល់​ប្រមាណ​៨៥%​។ លើស​ពី​នេះ ខេត្ត​ចំនួន​៦​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បានជា​ខេត្ត​បញ្ចប់​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល រួម​មាន ៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង​ខេត្ត​កែប​»​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ទៀត​ថា «​ជាមួយ​គ្នា​នេះ​ដែរ មាន​ភូមិ​ចំនួន ៧៣៩៧ ឃុំ​ចំនួន ៦៥៤ ស្រុក​ចំនួន ៥៩ ដែល​បាន​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​។ វឌ្ឍនភាព​គួរ​ជាទី​មោ​ទ​នៈ​នេះ គឺ​កើតឡើង​ពី​ការ​យកចិត្តទុកដាក់ និង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​រាជរដ្ឋា​ភិបាល ការ​ចូលរួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​ដៃគូរ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯក​ជន និង​ការ​ចូលរួម​សហការ​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​បាន​ឆ្លុះ​បញ្ចាំង​អំពី​កម្រិតយល់ដឹង​របស់​ប្រជាជន​អំពី​សារៈសំខាន់​នៃ​ការ​ប្រតិបត្តិ​អនាម័យ​ផង​ដែរ​»​។

សម្ដេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ នា​ពេល​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ