ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអង្គ​ចន្ទ​ មុនី និមន្ត​ទេសនា​បុណ្យ​កឋិនវត្ត​ប្រាសាទ​ ពលរដ្ឋ​​រាប់​ម៉ឺន​នាក់​រង់​ចាំ​ទទួល​តាម​ដងផ្លូវ​ជិត​១០​គីឡូម៉ែត្រ​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ព្រះអង្គ​​ ព្រះ​ធម្ម​ វន វាសី ចន្ទ​ មុនី និមន្ត​ទេសនា​បុណ្យ​កឋិនទាន​វត្ត​ប្រាសាទ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ព្រះអង្គ​​ ព្រះ​ធម្ម​ វន វាសី ចន្ទ​ មុនី និមន្ត​ទេសនា​បុណ្យ​កឋិនទាន​វត្ត​ប្រាសាទ​គេសង្កេតឃើញ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​រង់​ចាំ​ទទួល​តាម​ដងផ្លូវ​ជិត​១០​គីឡូម៉ែត្រ​​​កាលពី​​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣​ នៅ​ភូមិ​ប្រាសាទ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ ។

គណៈកម្មការ អាចារ្យវត្ត ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​នៅ​វត្ត​ប្រាសាទ​ ស្រុក​ស្វាយចេក បាន​និមន្ត​ព្រះអង្គ​ព្រះ​ធម្ម​វន វាសី ចន្ទ​ មុនី ​គង់នៅ​វត្ត​ចន្ទ​ប្ប​ដោត្ត​នា​រាម​ ហៅ​វត្ត​តា​សុត​ នៅ​ខេត្ត​កំពង់​ឆ្នាំ​ បាន​និមន្ត​ព្រះអង្គ​សម្តែង​ធម៌ទេសនា​​ក្នុងពិធីបុណ្យក​ឋិ​ន​ទាន​ នៅ​វត្ត​ប្រាសាទ​ ។

ក្រោយ​ពេល​ដែល​ព្រះអ​ង្គ​ ចន្ទ​មុនី ​សម្តែង​ធម៌ទេសនា​រយៈពេល​ជាង​ក​ន្លះ​​ម៉ោង​ត្រូវ​បាន​បញ្ចប់​ហើយ​ព្រៈ​អង្គ​បាន​និមន្ត​ចេញពី​វត្ត​ប្រាសាទ​ ​និង​ឱ្យ​​ពរ​ជ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​រង់​ចាំ​ព្រះអង្គ​តាម​ដងផ្លូវ​ចេញ​ពី​វត្ត​រហូត​ដល់​ផ្លូវជាតិ​លេខ​៥៦​ ដែល​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​ ​មាន​ប្រជាពលរដ្ឋ​រង់​ចាំ​ និង​ទទួល​ពរ​ជ័យ​រាប់​ម៉ឺន​នាក់​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ ក្នុងនោះ​មានទាំង​​ប្រជាពលរដ្ឋ​ក្នុងខេត្ត​បន្ទាយមាន​ជ័យ ​និង​តាម​បណ្តា​ខេត្ត​​នានា​បាន​រង់​ចាំ​ទទួល​ពរ​ជ័យ​ពី​ព្រះធម្ម​វនវាសី ចន្ទ​មុនី និង​មាន​ជំនឿ​ជឿជាក់​ហើយ​មក​ទទួល​ពរ​ជ័យ​ ដើម្បី​​ទទួលបាន​​សេចក្តីសុខ និង​សេចក្តីចំរើន រក​ទទួលទាន​មានបាន​គ្រប់​ៗ​គ្នា និង​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ