ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​​ដែល​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើកលែង ទោស​ គឺជា​លទ្ធផល​មាន​៦០%​

5 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋលេខាធិកា​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ឆ្លង​តាម​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ របស់​​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដែល​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ​កើត រិ​ទ្ធ​…

​រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋលេខាធិកា​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ឆ្លង​តាម​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ របស់​​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដែល​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ​កើត រិ​ទ្ធ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​បញ្ចប់​ការ​ពិនិត្យ​ទាំងស្រុង​លើ​បញ្ជី​ទណ្ឌិត​ដែល​បាន​ស្នើ​សុំ​សរុប​ចំនួន​៩០២​នាក់​។

ឯកឧត្តម ​គឹ​ម សន្តិភាព ​រដ្ឋលេខាធិកា​ក្រសួងយុត្តិធម៌​បាន​លើ​បណ្តាញ​សង្គម​ឲ្យ​ដឹង ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា​ ជា​លទ្ធផល​ទណ្ឌិត​ប្រមាណ​៦០% លើ​ចំនួន​ទណ្ឌិត​ស្នើ​សុំ​សរុប៩០២​នាក់ ត្រូវ​បាន​គណៈកម្មការ​ជាតិ​បាន​ពិនិត្យ និង​ជ្រើសរើស​សម្រាប់​ការ​ស្នើ​សុំ​បន្ធូរ​បន្ថយទោស ដើម្បី​គោរព​ជូន​សម្តេច​ធិ​បតី ពិនិត្យ និង​ទូល​ថ្វាយ​ព្រះមហាក្សត្រ ស្នើ​សុំ​ព្រះ​រាជទាន​ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ៩ ខែវិច្ឆិកា និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ពេល​ខាង​មុខ​នេះ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា ​ចំពោះសំណើសុំ​លើកលែងទោស​ទាំងអស់ គណៈកម្មការ​ជាតិ​ពុំ​ទទួល​យក​មក​ពិនិត្យ​នោះ​ឡើយ លើកលែងតែ​ករណី​១​គត់ គឺ​ទណ្ឌិត​ភេទ​ស្រី​១​រូប នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ ដែល​ជា​ករណី​មនុស្សធម៌​ក្នុង​លក្ខខណ្ឌ​ដែល​ទណ្ឌិត​រូប​នេះ​កំពុង​មាន​ជំងឺមហារីក​កម្រិត​ទី​បួន​តែ​ប៉ុណ្ណោះ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ថែម​ថា ​ជាមួយ​គ្នា​នេះ គណៈកម្មការ​ជាតិ​ក៏​ពុំ​លើកយក​មក​ពិនិត្យ​ពិចារណា​នោះ​ឡើយ ​ចំពោះ​ទណ្ឌិត ដែល​បាន​ប្រព្រឹត្ត​អំពើ​ដូច​ខាងក្រោម​៖ ១-ចំពោះ​បទល្មើស​ទូទៅ​, ឧក្រិដ្ឋជន​គ្រឿងញៀន​,​អំពើ​សាហាវយង់ឃ្នង​, ករណី​មិន​រាងចាល​,​ប្រព្រឹត្ត​លើ​ជន​រង​គ្រោះ​ដែល​ជា​សាច់ញាតិ ឬ​សហ​ព័ទ្ធ​ប្រព្រឹត្ត​លើ​ជន​រង​គ្រោះជា​មន្ត្រីរាជការ ឬ​មន្ត្រី​សាធារណៈ ទណ្ឌិត​ធ្លាប់​ទទួល​បានការ​បន្ធូរ​បន្ថយទោស​ម្តង​រួច​មក​ហើយ ។ ២-ចំពោះ​បទល្មើស​រំលោភ​ផ្លូវ​៖​ជន​រង​គ្រោះជា​អនីតិជន​អាយុ​ក្រោម​១៤​ឆ្នាំ​, ជន​រង​គ្រោះជា​ជន​មាន​វិបល្លាស​ស្មារតី ឬ​ពិការ ជន​រង​គ្រោះជា​សាច់សាលោហិត ករណី​រំលោភ​បូកករណី​ប៉ុនប៉ង ឬ​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​ជន​រង​គ្រោះជា​សាច់សាលោហិត​។

សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ពិនិត្យ​លើ​សំណើសុំ​បន្ធូរ​បន្ថយទោស និង​លើក លែងទោស​សម្រាប់​ឱកាស​នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ ខែវិច្ឆិកា ២០២៣ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ពេល​ខាង​មុខ​នេះ​។

សូម​គូសបញ្ជាក់​ថា សម្រាប់​ពិធីបុណ្យ​ទាំង​ពីរ​ខាងលើ​នេះ គណៈកម្មការ​ជាតិ​បាន​ទទួល​សំណើ​ពី​គណៈកម្មការ​រាជធានី​-​ខេត្ត​(​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ២៣) និង​ពី​គណៈកម្មការ​ក្រសួង មហា ផ្ទៃ (​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤) ដែល​បាន​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត មាន​ចំនួន​សរុប ៩០២ នាក់ (​ស្រី៦១នាក់​)៕​

អត្ថបទសរសេរ ដោយ