ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រួត​បាកាណ​ ជា​កន្លែង​គេ​ជឿ​ថា «​បារមី​ស័ក្តិសិទ្ធិ​» អ្នកទេសចរ​គ្រប់​ជាតិ​សាសន៍​នាំ​គ្នា​គោរព​បូជា

11 ខែ មុន
  • សៀមរាប

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព​ជា​ប្រចាំ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ឡើង​ទៅ​ទស្សនា​ផង និង​ថ្វាយ​គ្រឿង​សក្ការៈបូជា​ផង នៅ​លើ​រួត​បាកាណ នៃ​ប្រាសាទអង្គរវត្ត​នេះ​។ រួត​បាកាណ ឬ​កំពូល​កណ្ដាល នៃ​ប្រាសាទអង្គរវត្ត ដែល​មាន​កម្ពស់​ប្រមាណ

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព​ជា​ប្រចាំ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ឡើង​ទៅ​ទស្សនា​ផង និង​ថ្វាយ​គ្រឿង​សក្ការៈបូជា​ផង នៅ​លើ​រួត​បាកាណ នៃ​ប្រាសាទអង្គរវត្ត​នេះ​។ រួត​បាកាណ ឬ​កំពូល​កណ្ដាល នៃ​ប្រាសាទអង្គរ​វត្ត ដែល​មាន​កម្ពស់​ប្រមាណ​៦៥​ម៉ែត្រ គឺជា​គោលដៅ​ដ៏​សំខាន់​បំផុត​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​តែងតែ​ឡើង​ទៅ​ទស្សនា​។

លោក ឡេ​ក គិ​ម​លី​ន ប្រធាន​គ្រប់គ្រង​ភ្នាក់ងារទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំការ​ប្រាសាទអង្គរវត្ត បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ដើម្បី​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​សម្រាប់​ភ្ញៀវ​ដែល​ឡើង​ទៅ​ទស្សនា រួត​បាកាណ​។

លោក​បន្ត​ថា ការ​ឡើង​លើ រួត​បាកាណ នេះ គឺ​មាន​បញ្ញត្តិ​មួយ​ចំនួន​ដូច​ជា ៖

ទី​១- ការ​ឡើង​ទៅ​លើ​កំពូល​ប្រាសាទ គឺ​មិន​ឱ្យ​លើស​ពី​១០០​នាក់​ទេ​ក្នុង​ពេល​ទស្សនា​ម្ដង​ៗ ដើម្បី​បង្ការ​ពី​សុវត្ថិភាព​របស់​ភ្ញៀវ និង​ដើម្បី​ការពារ​ប្រាសាទ​។

ទី​២- តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​គោរព​ទៅ​តាម (​ក្រម​ប្រតិបត្តិ​អង្គរ​) មិន​ឱ្យ​ស្លៀកពាក់​ខ្លី មិន​សមរម្យ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​សណ្តាប់ធ្នាប់​ក្នុង​កំឡុង​ពេល​ទស្សនា ហើយ​រយៈពេល​ទស្សនា​ទៀត​សោត គឺ​មិន​លើស​ពី​១៥​នាទី​ឡើយ​។

ទី​៣- ហាម​ក្មេង​ៗ​ដែល​មាន​អាយុ​ក្រោម​១២​ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មាន​ជំងឺខ្សោយបេះដូង​ឡើង​ទៅ​លើ រួត​បាកាណ ពីព្រោះ​តែ​ជណ្ដើរ​មាន​រាង​ចោទ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ