វ៉ាក់សាំងប្រឆាំងការងាយឆ្លងវីរុស ត្រូវអាមេរិកអនុញ្ញាតឱ្យដាក់លក់
សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃទី៩ វិច្ឆិកា ឲ្យលក់និងប្រើវ៉ាក់សាំងប្រឆាំង
សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃទី៩ វិច្ឆិកា ឲ្យលក់និងប្រើវ៉ាក់សាំងប្រឆាំង
សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃទី៩ វិច្ឆិកា ឲ្យលក់និងប្រើវ៉ាក់សាំងប្រឆាំងCHIKUNGUNYA ដែលផលិតដោយក្រុមហ៊ុនVALNEVA។ នេះបើតាមសេចក្ដីប្រកាសមួយរបស់អាជ្ញាធម៌សុខាភិបាលអាមេរិក។
ទីភ្នាក់ងារឱសថអាមេរិកFDA បញ្ជាក់ថាវ៉ាក់សាំងនោះដែលនឹងដាក់លក់ក្រោមឈ្មោះថា IXCHIQ អនុញ្ញាតឲ្យប្រើលើមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលជាអ្នកងាយឆ្លងវីរុស។ នេះជាការសម្រេចដែលគេកំពុងទន្ទឹងរង់ចាំខ្លាំងលើពិភពលោក។ CHIKUNGUNYA ដែលបណ្ដាលឲ្យមានគ្រុនក្ដៅ និងការឈឹចាប់ខ្លាំងក្នុងខ្លួនគឺជាជំងឺមួយបណ្ដាលមកពីវីរុស ដែលចម្លងតាមមូសខ្លាខាំ។ ជំងឺនោះមានច្រើនជាពិសេសក្នុងតំបន់ត្រូពិក។ តាមFDAថា រយៈពេល១៥ឆ្នាំចុងក្រោយនេះ អ្នកឆ្លងជំងឹនោះមានយ៉ាងតិច៥លាននាក់។
អ្នកទទួលខុសត្រូវជាន់ខ្ពសម្នាក់របស់់FDAគូសបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា ការឆ្លងវីរុសCHIKUNGUNYA អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរនិងយូរអង្វែង ពិសេសសម្រាប់មនុស្សចាស់ និងបណ្ដាអ្នកដែលពីមុនមកធ្លាប់មានបញ្ហាសុខភាព។ វ៉ាក់សាំងនេះចាក់តែ១ដូស ដោយក្រោយចាក់គ្រាន់តែមានការឈឹក្បាលតិចៗ៕
ចែករំលែកព័តមាននេះ