ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ៖​ កងទ័ព​ត្រៀមលក្ខណៈ​ជា​និច្ច ​ដើម្បី​ទប់ស្កាត់​​ភេរវកម្ម ដែល​អាច​កើត​មាន​លើ​ទឹកដី​កម្ពុជា

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់ ថា ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់ ថា ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់ ដើម្បី​ទប់ស្កាត់​ករណី​ភេរវកម្ម ព្រោះ​អត់​មាន​អ្នក​ណា​ទាយ​ដឹង​ថា «​ភេរវកម្ម​មិន​អាច​កើត​មាន​លើ​ទឹកដី​កម្ពុជា​នោះ​ទេ​» ។

ថ្លែង​ក្នុង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​២៨ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ( ៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣ ) នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​ទៅ កងទ័ព​បាន​ទប់ស្កាត់​ករណី​ភេរវកម្ម​ជា​ច្រើន​ករណី ដូច្នេះ​កងទ័ព​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​ផង​ដែរ ។

សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ដែល​អាច​កើត​មាន​ឡើង ហើយ​កិច្ច​ការងារ​នេះ ជា​ការងារ​សំខាន់ យើង​សង្ឃឹមថា វា​មិនកើត តែ​យើង​ត្រៀមលក្ខណៈ ប្រ​សិន​វា​កើត អត់​មាន​នរណា​ទាយ​បាន​ថា ភេរវកម្ម មិន​អាច​កើត​មាន​លើ​ទឹកដី​កម្ពុជា​នោះ​ទេ ហើយ​យើង​ក៏​ធ្លាប់​មាន​ករណី​ជា​ច្រើន ដែល​យើង​អាច​ទប់ស្កាត់ និង​អាច​បង្ការ​បាន នៅ​ពេល​ភេរវ​ករ ក្នុង​ការ​វៃ​ប្រហារ​នៅ​លើ​ទឹកដី​របស់​យើង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី ក៏​បាន​ណែនាំ​កងទ័ព​ត្រូវ​ត្រៀមលក្ខណៈ ការពារ​នៅ​តំបន់​មួយ​ចំនួន ដូច​ជា​នៅ​ខេត្ត​ព្រះ​សីហ​នុ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ដែល​មាន​វត្តមាន នូវ​ភ្ញៀវ​ទេច​ណ៍​ជា​ច្រើន ព្រោះថា ការ​គំរាម​គំ​ហែង បែប​មិន​ប្រព្រៃ​ណី​នេះ គឺជា​ឆ្លង​ព្រំដែន ។

សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ជនជាតិ​មួយ ជា​មុខសញ្ញា អាច​រង​ការ​វាយប្រហា​ល នៅ​លើ​ប្រទេស​ផ្សេង​ៗ រួម​ទាំង​កម្ពុជា ដូច្នេះ​ត្រូវ​ត្រៀមលក្ខណៈ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ ជាក់ស្ដែង​បញ្ហា​កើតឡើង​ទាក់ទង​ទៅ​នឹង​ការ​ប្រឆាំង​ភេរ​កម្ម ការ​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្ដរាយ នឹង​ក្លាយទៅជា​ឧទាហរណ៍​មួយ​ចំនួន នៃ​សមរភូមិ​បែប​ថ្មី នៅ​ក្នុង​សតវត្ស ទី​២១​នេះ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា ការ​កើនឡើង នៃ​បញ្ហា​ទាំងនេះ សក្ខីភាព នៃ​ភាព​ចាំបាច់ នៃ​អង្គភាព​ទ័ព​ពិសេស​មួយ ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​ឆ្លើយ​តប​បាន​ឆាប់រហ័ស និង​ទាន់​វេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ