ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ប្រឆាំង​រោគ​ធាត់ ត្រូវអាមេរិកអនុញ្ញាត​​ឱ្យ​ដាក់លក់លើទីផ្សារហើយ​

11 ខែ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​កថា​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៨​ វិច្ឆិកា ឲ្យ​លក់​លើ​ទី

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​កថា​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៨​ វិច្ឆិកា ឲ្យ​លក់​លើ​ទីផ្សារ​ថ្នាំ​ប្រឆាំង​រោគ​ធាត់​ដែល​គេ​ទន្ទឹងរង់ចាំ​បំផុត​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​EL LILLY​។ ការ​ហក់​ចូល​ទីផ្សារ​នៃ​ថ្នាំ​នោះ​ក្លាយជា​រឿង​ចម្បង​មួយ​សម្រាប់​ឧ​ស្សហកម្ម​ឱសថ​អា​មេ​រិ​ក​។ ថ្នាំ​នោះ​ដាក់​លក់​លើ​ទីផ្សារ​ក្រោម​ឈ្មោះ​ថា​ZEPBOUND នៅ​សហរដ្ឋអាមេរិក​ហើយ​គេ​ប្រើ​វា​ដោយ​ចាក់​មួយ​ដង​ក្នុង​១​ស​ប្ដា​ហ៍​។

ក្នុង​ការ​សាកល្បង​គ្លីនិក​ZEPBOUND បង្ហាញ​ពី​ការ​ស្រក​ទម្ងន់​ច្រើន​។ នេះ​បើ់​តាម​ការ​អះអាង​របស់​ទី​ភ្នា​ក់​ឱសថ​អា​មេ​រិ​ក​FDA តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​។ FDA បញ្ជាក់​ថា ថ្នាំ​ZEPBOUND ចាប់តាំង​ពី​ពេល​នេះ​ទៅ​អនុញ្ញាត​ឲ្យ​ប្រើ​ចំពោះ​មនុស្ស​ធាត់​ឬ​បណ្ដា​អ្នក​ឡើង​ទម្ងន់​ហើយ​ឈាន​ទៅ​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មាន​អត្រា​ជាតិ​ខ្លាញ់​ខ្ពស់​និង​មានការ​លើសឈាម​។ ការ​ប្រើ​ថ្នាំ​នេះ​ត្រូវ​បញ្ចូល​គ្នា​នឹង​ការ​ហាត់ប្រាណ​និង​របប​អាហារ​មាន​កាឡូរី​តិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ