ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ កង​យោធពលខេមរភូមិន្ទ បន្ដ​ប្ដូរផ្ដាច់​ឥត​ងាករេ ពលិកម្ម​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​ទឹកដី អង្គ​ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា កង​យោធពលខេមរភូមិន្ទ បន្ដ​ប្ដូរផ្ដាច់​ឥត​ងាករេ ពលិកម្ម​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​ទឹកដី អង្គ​ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ប្រកាស​ជា​មហោឡារិក អំពី​ការ​ប្ដូរផ្ដាច់​ឥត​ងាករេ របស់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​គ្រប់​រូប នៃ​កង​យោធពលខេមរភូមិន្ទ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ នាយទាហាន និង​ពល​ទាហាន​គ្រប់​រូប នៃ​កង​យោធពលខេមរភូមិន្ទ នឹង​បន្ត​ប្តូរផ្តាច់​ឥត​ងាករេ ក្នុង​ការ​ធ្វើ​ពលិកម្ម​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារ​ទឹកដី ការពារ​អង្គ​ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល ដែល​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត ផ្អែក​តាម​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ទន្ទឹម​នេះ ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ នាយទាហាន និង​ពល​ទាហាន​គ្រប់​រូប នៃ​កង​យោធពលខេមរភូមិន្ទ នឹង​បន្ត​ប្តូរផ្តាច់​ឥត​ងាករេ ក្នុង​ការ​ធ្វើ​ពលិកម្ម​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារ​ទឹកដី ការពារ​អង្គ​ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល ដែល​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត ផ្អែក​តាម​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​» ។

សម្ដេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា កង​យោធពលខេមរភូមិន្ទ ក៏​នឹង​បន្ត​ជ្រោង​ទង់ជាតិ​ខ្មែរ ឲ្យ​បាន​ល្បី​រន្ទឺ ពាសពេញ​ពិភពលោក តាម​រយៈ​ការ​ចូលរួម​ជា «​កម្លាំង​នៃ​សន្តិភាព​» នៅ​បណ្តា​ប្រទេស​ជា​ច្រើន ក្នុង​នាម​ជា​វីរ​កុលបុត្រ​ខ្មែរ ដែល​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា ជា​កងកម្លាំង ដែល​មាន​វិន័យ មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ និង​មាន​សេចក្តី​ថ្លៃថ្នូរ ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​បន្ដ​ទៀត​ថា ប្រជាពលរដ្ឋ​គ្រប់​រូប ក៏​មិន​អាច​បំភ្លេច​បាន​នូវ​ពលិកម្ម​ដ៏​ធំធេង​របស់​នាយ​នគរបាល និង​ពល​នគរបាល នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​បំពេញបេសកកម្ម ដើម្បី​ការពារ​ជាតិ មាតុភូមិ សន្តិសុខ​ផ្ទៃក្នុង​ប្រទេស និង​រក្សា​សណ្ដាប់ធ្នាប់​សង្គម ហើយ​តែងតែ​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​កងកម្លាំង​ដែល​ស្ថិត​នៅ​ជិត នៅ​ជាប់​នឹង​ប្រជាជន និង​ទទួល​បាន​សេចក្ដី​ស្រលាញ់​ពី​ប្រជាជន ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បន្ថែម​ថា លើស​ពី​នេះ ពិតជា​មិន​អាច​បំភ្លេច​បាន​ឡើយ នូវ​ការ​ចូលរួម​ចំណែក​ដ៏​ធំធេង​របស់​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ