ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ ដំណើរកា​រវិ​វ​ឌ្ឍ​ជាតិខ្មែរ បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ ធ្វើ​ឲ្យ​ប្រជាជន​មាន​ទំនុក​ចិត្តរឹង​មាំ និង​មហិច្ឆតា​ខ្ពស់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ដំណើរកា​រវិ​វ​ឌ្ឍ​ជាតិខ្មែរ បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ដំណើរកា​រវិ​វ​ឌ្ឍ​ជាតិខ្មែរ បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ទំនុក​ចិត្តរឹង​មាំ និង​មហិច្ឆតា​ខ្ពស់ ក្នុង​លើក​ស្ទួយ​មោទនភាព​ជាតិ​ឱ្យ​ខ្ពស់ ដូច​សម័យ​អង្គរ និង​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៧០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ប្តេជ្ញា​ចិត្ត​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ចម្បង ជា​យុទ្ធសាស្ត្រ​ចំនួន​៥ ដែល​បាន​ដាក់​ចេញ​ក្នុង​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ។

សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ដំណើរ នៃ​កា​រវិ​វ​ឌ្ឍ​ជាតិខ្មែរ បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ ដែល​យើង​ទាំងអស់​គ្នា មាន​ទំនុក​ចិត្តរឹង​មាំ និង​មាន​មហិច្ឆតា​ខ្ពស់ ក្នុង​ការ​លើក​ស្ទួយ​មោទនភាព​ជាតិខ្មែរ​ឱ្យ​ខ្ពស់ ដូច​សម័យ​អង្គរ តាម​រយៈ​ការ​កសាង​ជាតិ​មួយ​ដ៏​រឹង​មាំ រស់​រវើក រុងរឿង និង​មាន​វិបុលភាព ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ ២០៥០» ។

សម្តេច​បាន​សង្កត់ធ្ងន់​ថា ៖ «​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ កម្មវិធី​នយោបាយ​របស់​ខ្លួន ដែល​មាន (​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១) ជា​របៀបវារៈ​គោលនយោបាយ​សង្គម​-​សេដ្ឋកិច្ច នៃ​កម្មវិធី​នយោបាយ​នេះ ដោយ​ប្តេជ្ញា ចិត្ត​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ចម្បង ជា​យុទ្ធសាស្ត្រ​រួម​មាន ៖
ទី​១- ការពារ​សន្តិភាព ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ការពារ​រាល់​សមិទ្ធផល នៃ​សង្គម​ជាតិ ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​។
ទី​២- កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដ៏​ជឿនលឿន និង​រឹង​មាំ​ដែល​ផ្អែក​លើ​ច្បាប់ មាន​សេដ្ឋកិច្ច​រីក​ចម្រើន ប្រកបដោយ​ចីរភាព និង​សមធម៌ ប្រជាជន​មាន​ជីវភាព​សម្បូរ​សប្បាយ រស់នៅ​យ៉ាង​សុខដុមរមនា ប្រកបដោយ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​មានការ​គោរព​សិទ្ធិ​មនុស្ស ។
ទី​៣- កសាង​ប្រព័ន្ធ​គាំពារ​សង្គម ប្រកបដោយ​បរិ​យា​បន្ន ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដែល​ធានា​ការ​ផ្តល់​ការ​គាំពារ​ដល់​ប្រជាជន ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ហានិភ័យ​សេដ្ឋកិច្ច ហានិភ័យ​សុខភាព​សាធារណៈ និង​ភាព​ងាយ​រង​គ្រោះ​ផ្សេង​ៗ ។
ទី​៤- ជំរុញ​ការ​អនុវត្ត «​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥» និង​កាត់​បន្ថយ​គ្រាប់​មិន​ទាន់​ផ្ទុះ ឱ្យ​បានជា​អតិបរមា ។
ទី​៥- បន្ត​អនុវត្ត​នយោបាយ​ការ​បរទេស​ឯករាជ្យ ដោយ​ផ្អែក​លើ​ច្បាប់ កសាង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ ជាមួយ​ប្រទេស​ទាំងអស់​លើ​សកលលោក និង​ចូលរួម​យ៉ាង​សកម្ម ចំពោះ​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព ក្នុង​តំបន់ និង ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ