ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​មុខសញ្ញា​ធា​.​ក់​ប្ល​.​ន់​ម៉ូតូ​ម្នាក់​ទៅ​តុលាការ ខណៈ​ប៉េ​អឹ​ម​២​នាក់​រង​របួស​ក្នុង​បំពេញភារកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​ធា​.​ក់​ប្ល​.​ន់​ម៉ូតូ​ម្នាក់​ទៅ​កាន់​តុលាការ ខណៈ​មន្ត្រី​ប៉េ​អឹ​ម​២​នាក់​ដែល​រង​របួស​ក្នុង​ពេល​ចុះ​ប្រតិបត្តិការ ត្រូវ​បាន​ទទួល​

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​ធា​.​ក់​ប្ល​.​ន់​ម៉ូតូ​ម្នាក់​ទៅ​កាន់​តុលាការ ខណៈ​មន្ត្រី​ប៉េ​អឹ​ម​២​នាក់​ដែល​រង​របួស​ក្នុង​ពេល​ចុះ​ប្រតិបត្តិការ ត្រូវ​បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី​មេបញ្ជាការ​ផង​ដែរ​។

សូម​ជម្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​ល្បាត​ប្រចាំ​ថ្ងៃ និង​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ចាប់ពី​ម៉ោង​៦​ល្ងាច រហូត​ដល់​ម៉ោង​៦​ព្រឹក​ដូច​សព្វដង ។ លុះ​នៅ​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​យប់ នៅ​ត្រង់​ចំណុច​ស្តុ​ប​ឬ​ស្សី​សាញ់ ស្ថិត​ក្នុង​ទឹកដី​ខណ្ឌដង្កោ កម្លាំង​ល្បាត​ក៏​ប្រទះ​ឃើញ​យុវជន​មួយ​ក្រុម​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ជា​មុខសញ្ញា​ចាស់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ធា​.​ក់​ប្ល​.​ន់​យក​ម៉ូតូ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ​។

ពេល​ឃើញ​ដូច្នោះ​ភ្លាម កម្លាំង​ល្បាត​ក៏​បាន​ហៅ​ពួក​គេ​ឱ្យ​ឈប់​អែប​ខាង​ផ្លូវ ដើម្បី​ត្រួតពិនិត្យ​និង​សួរនាំ តែ​យុវជន​មួយ​ក្រុម​នោះ​មិន​ព្រម​ឈប់​នោះ​ទេ ហើយ​ព្យាយាម​បន្ថែម​ល្បឿន​រត់គេច​ខ្លួន ទើប​កម្លាំង​ល្បាត​ប្រដេញ​តាម​រហូត​ដល់​ចំណុច​មុខ​ឃ្លាំង​អេ​ត​ចាយ​ជិត​ស្តុ​ប​បា​គូ ស្ថិត​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក៏​បណ្ដាល​ឱ្យ​រថយន្ត​សា​រ៉ែ​ន​របស់​សមត្ថកិច្ច​ជួប​គ្រោះថ្នាក់​រង​ការ​ខូចខាត​ទាំងស្រុង និង​បណ្តាល​ឲ្យ​មន្ត្រី​អាវុធហត្ថ​ចំនួន​២​នាក់​រង​របួស ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ភ្លាម​ៗ​ផង​ដែរ តែ​យ៉ាង​ក៏​ដោយ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បាន​ដែរ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ មានឈ្មោះ យុំ រតនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ​មាន​លក្ខណ៍ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មុខសញ្ញា​វ៉ៃ​ធា​.​ក់​ប្ល​.​ន់​យក​ម៉ូតូ​) ។ និង​ម្នាក់​ឈ្មោះ រ៉ា ស៊ី​យ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តែ​យុវជន​រូប​នេះ ពុំ​មាន​តម្រុយ​ជាប់​ពាក់ព័ន្ធ​បទល្មើស​នោះ​ទេ ទើប​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី និង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​បក្សពួក​បន្ថែម​ទៀត ។

ដោយឡែក​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សរ សុ​ភ័​ណ្ឌ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ​នាំ​យក​ថវិកា និង​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​ដូច​ជា ៖ ថវិកា​ចំនួន​២​លាន​រៀល​, ទឹកក្រូច​ដប​២​កេស​, ទឹក​រិ​សុទ្ធ​៣​កេស​, ទឹកដោះគោឆៅ​២​យួរ និង​ផ្លែក្រូច​ពោធិ៍សាត់​ចំនួន​២​ឡូ ចុះ​សួរសុខទុក្ខ លោក​អនុសេនីយ៍ទោ យិ​ន ចំ​រ៉ុ​ង ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ពេល​កំពុង​បំពេញភារៈកិច្ច​បង្ក្រាប​បទល្មើស​ខាងលើ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ (​ហៅ​ពេទ្យ​លោកសង្ឃ​)​។ ខណៈ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ កឺ​ជា​អ្នករ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​ទាំងស្រុង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ