ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់

5 ខែ មុន
  • បន្ទាយមានជ័យ

មនុស្ស​ប្រុស​ស្រី​ចំនួន​១០៧​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ដោយ​សង្ស័យ​ថា ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន ខណៈ​ពេល​ដែល​កម្លាំង​ជំនាញ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ចំនួន​១០៧​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ដោយ​សង្ស័យ​ថា ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន ខណៈ​ពេល​ដែល​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ «SKY.KTV» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ដឹកនាំ​ផ្ទាល់​ពី​លោក លឹ​ម ប៊ុ​ន​សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ «SKY.KTV» ដែល​សង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​។

លោក​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​យីហោ «SKY.KTV» ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០៧​នាក់ (​ស្រី​៤០​នាក់​) ក្នុង​នោះ​មាន​ជនបរទេស​ចំនួន​៤២​នាក់ (​ស្រី​០៧​នាក់​), ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​២១​នាក់ (​ស្រី​ម្នាក់​), ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់ (​ស្រី​០២​នាក់​), ជនជាតិ​ចិន​ចំនួន​០៣​នាក់ (​ស្រី​ម្នាក់​) និង​ជនជាតិ​ថៃ​ចំនួន​០៣​នាក់​។ ព្រមទាំង​ដកហូត​វត្ថុ​តាង មាន​ដូច​ជា ៖ ម្ស៉ៅ​ស​.​ថ្លា​ចំនួន​០៦​ថង់ និង​១​កូន​ថង់​តូច​, ថ្នាំ​កញ្ចប់​ពណ៌​ក្រហម (​រូប​សេះ​) ១​កញ្ចប់​, ពណ៌​ក្រហម (​រូ​ម​ទំពាំងបាយជូរ​) ១​កញ្ចប់​, ពណ៌​លឿង​ចំនួន​១០​កញ្ចប់​, ពណ៌​ទឹកក្រូច​១​កញ្ចប់ និង​ថ្នាំ​ពណ៌​ក្រហម​អក្ស (LV) ១​កញ្ចប់​ផង​ដែរ​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១០៧​នាក់​ខាងលើ មាន​ទាំង​ខ្មែរ និង​ជនជាតិ​បរទេស ត្រូវ​បាន​នាំ​ខ្លួន​យក​សាកសួរ និង​ធ្វើតេស្ត​ស្វែងរក​សា​ធាតុ​ញៀ​.​ន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ចំណែក​ទីតាំង​រ៉ា​អូ​ខេ​យីហោ «SKY.KTV» វិញ ត្រូវ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ