ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ខែកក្កដា ឆ្នាំ២០២៤​ បញ្ជីអត្រានុកូលដ្ឋាន ឬសំបុត្រកំណើត មិនត្រឹមត្រូវ អាចកែបាននៅតាមឃុំសង្កាត់ ក្រុងស្រុកខណ្ឌ រាជធានីខេត្ត ឬនៅថ្នាក់ជាតិ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសជាថ្មីថា នៅពេលនេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម កំពុងសហការ​ជាមួយភាគីពាក់ព័ន្ធ សិក្សារៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តចាំបាច់​នានា ដើម្បីកំណត់អំពីបែបបទ និងនីតិវិធីនៃការកែតម្រូវ​ទិន្នន័យ​នៃបញ្ជីអត្រានុកូលដ្ឋាន សម្រាប់​មន្ត្រី​អត្រានុកូលដ្ឋាន…

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសជាថ្មីថា នៅពេលនេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម កំពុងសហការ​ជាមួយភាគីពាក់ព័ន្ធ សិក្សារៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តចាំបាច់​នានា ដើម្បីកំណត់អំពីបែបបទ និងនីតិវិធីនៃការកែតម្រូវ​ទិន្នន័យ​នៃបញ្ជីអត្រានុកូលដ្ឋាន សម្រាប់​មន្ត្រី​អត្រានុកូលដ្ឋាន ដែលមានចំនួន ៤ថ្នាក់ គឺ៖

១-មន្ត្រីអត្រានុកូលដ្ឋា​នថ្នាក់ឃុំសង្កាត់

២-មន្ត្រីអត្រានុកូលដ្ឋាន ថ្នាក់ក្រុង ស្រុក ខណ្ឌ

៣-មន្ត្រីអត្រានុកូលដ្ឋានថ្នាក់រាជធានីខេត្ត និង

៤-មន្ត្រីអត្រានុកូលដ្ឋាន​ថ្នាក់ជាតិ​

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានប្រកាសថា កិច្ចការនេះ អាចនឹងដាក់ឱ្យអនុវត្ត​នៅខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលទើបតែប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ចូលជាធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ