ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុះ​! តារា​កំប្លែង​នាយ ពាក់​មី ប៉ះ​សម្ដី​ជាមួយ​ពិធីករ Ricky តាម​ហ្វេ​ស​ប៊ុ​ក​ករណី​រឿង ព្រំ សំណាង

5 ខែ មុន
  • ភ្នំពេញ

តារា​កំប្លែង​នាយ ពាក់ មី បាន​ប៉ះ​សម្ដី​គ្នា​តាម​រយៈ​បណ្តាញ​សង្គម​ជាមួយ​ពិធីករ គឺ​លោក Ricky ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកួត​របស់​កីឡាករ ព្រំ សំណាង និង​កីឡាករ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពាក់ មី បាន​ប៉ះ​សម្ដី​គ្នា​តាម​រយៈ​បណ្តាញ​សង្គម​ជាមួយ​ពិធីករ គឺ​លោក Ricky ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកួត​របស់​កីឡាករ ព្រំ សំណាង និង​កីឡាករ ដាវ លី​ឌុ​ច ដែល​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

ក្រោយ​ការ​ប្រកួត​ត្រូវ​បាន​ចប់ មហាជន និង​អ្នកសិល្បៈ​នាំ​គ្នា​បញ្ចេញ​គំនិត​ផ្សេង​ៗ​គ្នា​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ក្រោយ​កីឡាករ​ខ្មែរ គឺ​លោក ព្រំ សំណាង បាន​ត្រឹម​ស្នើ​គ្នា​ជាមួយនឹង​កីឡាករ ដាវ លី​ឌុ​ច ។

ជាក់ស្តែង​តារា​កំប្លែង​នាយ ពាក់​មី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ក្រោយ​ការ​ប្រកួត​ចប់ ដោយ​លោក​​បាន​បញ្ចេញ​ការ​យល់​ឃើញ​ផ្ទាល់ខ្លួន​ថា «​ខំ​ចាំ​មើល ព្រំ សំណាង វ៉ៃ អត់​វ៉ៃ​សោះ ទាត់​ជើង​គេ​តិច​តិច គេច​រហូត?​? ឯណា​ក្បាច់គុន​បុរាណ​ខ្មែរ? ម៉េច​មិន​បញ្ចេញ​»​។

យ៉ាងណា ក្រោយ​ឃើញ​ការ​បង្ហោះ​ខាងលើ​របស់​នាយ ពាក់​មី រួច​មក​នោះ ពិធីករ លោក Ricky ក៏​បាន​បង្ហោះ​សារ​វា​.​យ​បក​ទៅ​តារា​កំប្លែង​រូប​នេះ​វិញ​ថា «​លេង​តែ​កំប្លែង​ទៅ ព្រោះ​មិន​ដែល​ឃើញ​ជួយ​អី​គុន​ខ្មែរ​ផង​»​។

តាម​រយៈ​ការ​លើក​ឡើង​ខាងលើ​នេះ​ភ្លាម នាយ ពាក់​មី ក៏​បាន​ឆ្លើយ​តប​វិញ​ថា «​លេង​កំប្លែង អត់អោយ​មើល​ប្រដាល់​ទេ​អី? មើល​ហើយ ឃើញ​អត់​វ៉ៃ ថា​អត់​វ៉ៃ និយាយ​តាម​មើលឃើញ​តើ ខ្ញុំ​លេង​កំប្លែង​មិនកើត មិនល្អ ក៏​បងប្អូន​រិះគន់​ដែរ ! ហើយ​ទាល់តែ​ខ្ញុំ​ជួយ​គុន​ខ្មែរ ទើប​មាន​សិទ្ធិ​និយាយ​បាន​មែន?»​។

គួរ​រំលឹក​ថាស្តេច​ប្រដាល់ Dave Leduc និង ព្រំ សំណាង បាន​ត្រឹម​ស្មើគ្នា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ