តៃវ៉ាន់គ្រោងបង្ក្រាបមន្ទីរពេទ្យ ឬគ្លីនិករំលូតកូនដើម្បីជ្រើសយកភេទ
តាមទីភ្នាក់ងារបរទេសផ្សាយឱ្យដឹងយោងតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលតៃវ៉ាន់ ថា មន្ទីរពេទ្យ ឬគ្លីនិកនឹងត្រូវដាក់ទោសប្រសិនបើយល់ព្រមឱ្យមានការរំលូត កូនសម្រាប់ជ្រើសយកទារក (កូនប្រុស) ក្រោយពីប្រទះឃើញមានការរំលូតទារិកា (កូនស្រី) ច្រើនដល់ទៅ៣.០០០នាក់កាលពីឆ្នាំមុន (២០១០) ។ លោកជៀង ហុងជឺ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់បានថ្លែងកាលពីថ្ងៃទី១៧ ឧសភា ថា ក្រសួងកំពុងធ្វើការស៊ីបអង្កេតមន្ទីរពេទ្យដែលទទួលរងការចោទ ប្រកាន់ថា មានចំណែកពាក់ព័ន្ធនឹងការរំលូតកូន ដោយអ្នកល្មើសច្បាប់ខាងលើ នឹងត្រូវដកហូតលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ។
ចែករំលែកព័តមាននេះ