ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​អង្កេត​ស្រាវ​ជ្រាវ​ស្ត្រី​និស្សិតអាល្លឺ​ម៉ង់​តែង​​ចង់​ធ្វើ​ពេស្យា​រក​ប្រាក់​

14 ឆ្នាំ មុន

ការស្រាវ​ជ្រាវ​ដែល​រៀប​ចំ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​សិក្សា​ប្រចាំ​ក្រុង​ បែរ៊ឡាំង​ ប្រទេស​អាល្លឺ​ម៉ង់​បាន​បង្ហាញ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ថា ប្រហែល​១​ភាគ​៣​នៃ​និស្សិត​មហា​វិទ្យា​ល័យ​ក្នុង​ទី​ក្រុង​ប៊ែរ​ឡាំង​ចង់​ ក្លាយជា​ស្រី​ពេស្យា​​ដើម្បី​យក​ប្រាក់​ទៅ​ចំណាយ​សំរាប់​លើ​សេចក្តី​ត្រូវ​ ការ​ផ្សេងៗ​​ និង​ថ្លៃ​ចាយ​វាយ​លើ​ផ្នែក​សិក្សា​។ តួលេខ​នៃ​ការ​ស្រាវ​ជាវ​នេះ​មាន​លក្ខណៈ​ខ្ពស់​ជាង​ស្ត្រី​និស្សិត​​នៅ​ទី​ ក្រុង​ប៉ារីស​ ប្រទេស​បារាំង​មាន​ចំនួន​២៩,២%​ និង​ស្ត្រី​និស្សិត​ក្នុង​ទី​ក្រុង​កៀវ​ប្រទេស​អ៊ុយ​ក្រែន​មាន​ចំនួន​១៨,៥%។

ការស្រាវ​ជ្រាវ​ដែល​រៀប​ចំ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​សិក្សា​ប្រចាំ​ក្រុង​បែរ៊ឡាំង​ ប្រទេស​អាល្លឺ​ម៉ង់​បាន​បង្ហាញ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ថា ប្រហែល​១​ភាគ​៣​នៃ​និស្សិត​មហា​វិទ្យា​ល័យ​ក្នុង​ទី​ក្រុង​ប៊ែរ​ឡាំង​ចង់​ក្លាយជា​ស្រី​ពេស្យា​​ដើម្បី​យក​ប្រាក់​ទៅ​ចំណាយ​សំរាប់​លើ​សេចក្តី​ត្រូវ​ការ​ផ្សេងៗ​​ និង​ថ្លៃ​ចាយ​វាយ​លើ​ផ្នែក​សិក្សា​។ តួលេខ​នៃ​ការ​ស្រាវ​ជាវ​នេះ​មាន​លក្ខណៈ​ខ្ពស់​ជាង​ស្ត្រី​និស្សិត​​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​មាន​ចំនួន​២៩,២%​ និង​ស្ត្រី​និស្សិត​ក្នុង​ទី​ក្រុង​កៀវ​ប្រទេស​អ៊ុយ​ក្រែន​មាន​ចំនួន​១៨,៥%។

ការ​ស្រាវ​ជ្រាវ​រក​​ឃើញ​ទៀត​ថា និស្សិត​ក្នុង​ទី​ក្រុង​ប៊ែរ​ឡាំង​៤%​ពី​ចំនួន​៣.២០០​នាក់​បាន​ដំណើរ​ការ​អាជីព​ផ្នែក​ផ្លូវ​ភេទ​ស្រាប់​ រួម​ទាំង​មាន​ការ​រាំ​របាំ​ដ៏​សិច​ស៊ី និង​បង្ហាញ​រូប​រាង​សិច​ស៊ី​នៅ​តាម​​អ៊ីន​ធើរ​ណេត​។​ ការ​ធ្វើ​ពេស្យា​នៅ​ក្នុង​ទី​ក្រុង​ប៊ែរ​ឡាំង​ចាត់​ទុក​ថា ជា​រឿង​ខុស​ច្បាប់​ និង​ប្រហែល​៣០%​នៃ​និស្សិត​ដែល​បំរើ​ផ្លូវ​ភេទ​នៅ​មាន​បំណុល​ និង​១៨%​ដែល​មាន​បំណុល​ស្រាប់​ក៏​មាន​គំនិត​ចង់​ធ្វើ​ជា​ពេស្យា​។

នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា លទ្ធ​ផល​ស្រាវ​ជ្រាវនេះ​បាន​បង្កើត​នូវ​ស្ថាន​ភាព​ដ៏​ចំលែក​ដល់​អ្នក​ស្រាវ​ជ្រាវ​ ព្រោះ​កាល​ពី​មុនធ្លាប់មាន​ពាក្យ​ចចាម​អារ៉ាម​លើ​រឿង​នេះ​ ប៉ុន្តែ​មិន​ត្រូវ​បាន​លាត​ត្រដាង​។ សំរាប់​គោល​ការណ៍​ទាក់​ទាញ​ជា​ចម្បង​សំរាប់​និស្សិត​បំលែង​ខ្លួន ជា​ពេស្យា​ ព្រោះ​បាន​ទទួល​ប្រាក់​ឈ្នួល​​ខ្ពស់។ ក្រៅ​ពី​នេះ​ក៏​រក​​ឃើញ​ ទៀត​ថា ការ​កែ​ទម្រង់​ប្រព័ន្ធ​សិក្សា​របស់​អាល្លឺ​ម៉ង់​មាន​បន្ថែម​ម៉ោង​សិក្សា​ដល់​សិស្ស​ និស្សិត​ធ្វើ​ឱ្យ​ពួក​គេ​​ពិបាក​ក្នុង​ការ​ស្វែង​រក​ចំណូល​ ៕