រាជធានីភ្នំពេញ ៖ នៅពេលដែលឪពុកម្តាយស្រែកដាក់កូនៗ ពេលកូនមិនស្តាប់បង្គាប់ ជាធម្មតា អ្នកពិតជាគ្មានគម្រោងបែបនេះនោះទេ ។ ប៉ុន្តែការរក្សាភាពស្ងប់ស្ងាត់ គឺមានប្រយោជន៍ ហើយធ្វើឱ្យកុមារមានអាកប្បកិរិយាកាន់តែប្រសើរក្នុងរយៈពេលវែង ។ នៅពេលអ្នកស្រែក វាធ្វើឱ្យកូនបាត់ បង់ការគោរពខ្លួនឯង ធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ហើយកុមារអាចចាប់ផ្តើមមានអារម្មណ៍ថា អ្នកមិនចូលចិត្តពួកគេ ។ ហើយអ្នកនឹងមានអារម្មណ៍ថា មានកំហុស និងខកចិត្ត ។

មានគន្លឹះសម្រាប់ឪពុកម្តាយធ្វើចិត្តឱ្យត្រជាក់ ពេលកូនមិនស្តាប់បង្គាប់ ៖
១. កំណត់បញ្ហា ៖ កំណត់បញ្ហាដែលកើតឡើងដដែលៗ ដែលជារឿយៗធ្វើឱ្យអ្នក និងកូនមានអារម្មណ៍មិនល្អ ។ ប្រសិនបើពេលចេញទៅសាលានៅពេលព្រឹកជាបញ្ហា នោះដំណោះស្រាយអាចរួមមានការរៀបចំសម្លៀកបំពាក់ សៀវភៅ និងកាតាបរៀនពីយប់ឱ្យហើយ ឬគ្រប់គ្នាភ្ញាក់ពីគេងឱ្យបានលឿនបន្តិច ។ ព្យាយាមដោះស្រាយដោយត្រជាក់ចិត្ត ។
២. បង្កើតភាពស៊ីសង្វាក់គ្នា ៖ សម្រាប់ក្មេងតូចៗ ដើម្បីបង្កើតទម្លាប់ល្អៗ គឺងាយស្រួល និងសាមញ្ញណាស់ ដូចជាចាប់អារម្មណ៍លើសកម្មភាពពួកគេ ការសរសើរ និងផ្តល់រង្វាន់ពេលកូនធ្វើបានល្អ ។

៣. រកមើលកត្តាដែលបង្កហេតុ ៖ ការដឹងពីមូលហេតុពិតប្រាកដអាចធ្វើឱ្យកូនអ្នក និងអ្នកមានការឆ្លើយតបកាន់តែត្រជាក់ចិត្ត ។ ប្រសិនបើកូនឆាប់ខឹង ឬឆេវឆាវ ពេលពួកគេឃ្លាន ឬហត់នឿយ អ្នកអាចកាន់តែងាយស្រួលក្នុងការរំងាប់អារម្មណ៍ ហើយទៅដោះស្រាយរឿងនោះសិន ។
៤. ការយល់ដឹង និងការអត់ធ្មត់ ៖ វាក៏សំខាន់ផងដែរសម្រាប់ឪពុកម្តាយក្នុងការដឹង និងយល់ពីសមត្ថភាពរបស់កូន ព្រោះវាអាចជួយឱ្យពួកគេកាន់តែមានភាពអត់ធ្មត់ ។
៥. គ្រប់គ្រងពេលវេលា ៖ ការព្យាយាមធ្វើការងារច្រើនពេកអាចបង្កឱ្យមានភាពតានតឹង ។ ពេលដែលអ្នកខឹង គឺពេលដែលអ្នកធ្វើការច្រើនពេក ។ ឪពុកម្តាយដែលព្យាយាមធ្វើការងារច្រើនមុខអាចបង្កើនហានិភ័យឱ្យកុមារធ្វើខុសបាន ។ តើអ្នកដឹងទេ បើអ្នកនៅញ៉ាំបាយជាមួយកូន វាទំនងជាតិចណាស់ដែលពួកគេបោះអាហារចោល ។

៦. រាប់ដល់ ១០ ៖ គន្លឹះសំខាន់មួយ គឺសម្រាក និងដកដង្ហើមវែងៗ ។ វាជារឿងសំខាន់ក្នុងការទទួលស្គាល់ថា អ្នកហៀបនឹងបាត់បង់ការគ្រប់គ្រង ឆេវឆាវ ឬខឹងសម្បារ ដូច្នេះអ្នកអាចដើរចេញពីស្ថានភាព ឬចេញឱ្យឆ្ងាយពីកូនអ្នកបន្តិច ។ ឈប់ សម្រាក ហើយពិនិត្យមើលខ្លួនឯង រួចដកដង្ហើមចូលជ្រៅៗ ដើម្បីបន្ធូរអារម្មណ៍អ្នកឡើងវិញ ។
៧. ការមិនអើពើ ៖ ការមិនអើពើ ចំពោះអាកប្បកិរិយាដែលមានបញ្ហា គឺជាយុទ្ធសាស្ត្រមួយផ្សេងទៀតដែលជួយបញ្ឈប់ឪពុកម្តាយពីការស្រែកដាក់កូន ។ ប្រសិនបើអ្នកចាកចេញពីស្ថានការណ៍រហូតដល់អ្នកមានអារម្មណ៍ស្ងប់ឡើងវិញ នោះកំហឹងអ្នកនឹងបាត់ទៅវិញ ។

៨. រៀនទម្លាក់ចុះ ហើយពេលណាត្រូវសើច ៖ ទន្ទឹមនឹងការព្រងើយកន្តើយចំពោះអាកប្បកិរិយាមិនល្អរបស់កូន អ្នកក៏ត្រូវមករៀនបន្ធូរអារម្មណ៍ផងដែរ ។ ប្រសិនបើកូនគប់អាហារចោលលើឥដ្ឋ ជំនួសឱ្យការខឹងនឹងក្មេងៗ អ្នកអាចនិយាយថា អូទេ ! កូនធ្វើឱ្យរញ៉េរញ៉ៃ កូនធ្វើឱ្យប្រឡាក់ឥដ្ឋហើយ តោះយើងសម្អាតវាជាមួយគ្នា ។
៩. អាស្រ័យលើអារម្មណ៍របស់អ្នក ៖ អាស្រ័យលើអាយុ និងកម្រិតនៃការលូតលាស់របស់កុមារ មាតាបិតាអាចនឹងធ្វើជាគំរូដល់កូនៗអំពីរបៀបនិយាយអំពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីអ្វីៗបានស្ងប់ស្ងាត់ ។ វិធីសាស្ត្រស្វែងយល់ពីការស្រែក ។ ពេលខ្លះ វាមិនមែនដោយសារតែពួកគេជាក្មេងអាក្រក់នោះទេ វាគឺដោយសារតែអ្នកខឹងប៉ុណ្ណោះ ។ អ្នកអាចនិយាយថា ប៉ាសុំទោស ដែលប៉ាបាត់បង់ការគ្រប់គ្រងអារម្មណ៍ សុំទោសដែលប៉ាខឹងកូន ហើយប៉ាមិនគួរស្រែកដាក់កូនទេ ។ ប៉ុន្តែតើកូនយល់ថា ហេតុអ្វីបានជាប៉ាមានការខកចិត្ត ឬខឹងកូនទេ ? ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ