ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ស្រុក​កោះ​ញែក​​ចុះ​បង្ក្រាប​​ក្រុម​​អាជីវ​ករ​​​លក់​​កាវ​៥០២ក្លែងក្លាយ​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ចុះ​បង្ក្រាប​លើ​ក្រុម​អាជីវករ​លក់​ផលិតផល​កាវ​៥០២​ក្លែងក្លាយ តាម​ពាក្យបណ្តឹង​របស់​ក្រុម​ហ៊ុន​វៃ​យ៍​ជូ​ចំកាត់…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ចុះ​បង្ក្រាប​លើ​ក្រុម​អាជីវករ​លក់​ផលិតផល​កាវ​៥០២​ក្លែងក្លាយ តាម​ពាក្យបណ្តឹង​របស់​ក្រុម​ហ៊ុន​វៃ​យ៍​ជូ​ចំកាត់ ។

ការ​បង្ក្រាប​នោះ​ សមត្ថកិច្ច​បាន​រក​ឃើញ​តូប​អាជីវករ​មួយ​កន្លែង បាន​និង​កំពុង​ប្រព្រឹត្ត​បទល្មើស លក់​ផលិត​ផល​កាវ​៥០២​ក្លែងក្លាយ ជាក់ស្តែង ជា​ច្រើន​ដប​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផលិតផល​កាវ​៥០២ ដែល​មានគុណ​ភាព​ខ្ពស់ និង​ត្រឹម​ត្រូវ​តាម​ច្បាប់​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្មរបស់​ក្រុម​ហ៊ុន វៃ​យ៍​ជូ ចំកាត់ ។

តូប​អាជីវករ​លក់​កាវ​៥០២​ក្លែងក្លាយ​នោះ​ មាន​ម្ចាស់​ឈ្មោះ ហ ស ណ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខ​របរ​លក់ដូរ នៅ​ភូមិ​រង្សី ឃុំ​ស្រែ សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា នៅ​ពេល​សមត្ត​កិច្ច​កង​រាជ​អាវុធ​ចុះ​បង្ក្រាប ករណី​អាជីវករ​លក់​ផលិតផល​កាវ​៥០២ ក្លែងក្លាយ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​កោះ​ញែក​នោះ មាន​ក្រុម​អាជីវករ​ជា​ច្រើន​ទៀត​ដែល​បាន​លួច​លក់​ផលិត​ផល​កាវ​៥០២​ក្លែងក្លាយ​ដែរ ហាក់ដូចជា​ដឹងខ្លួន​មុន​នាំ​គ្នា​បិទទ្វារ​តូប​អស់ នៅ​សល់​តែ​តូប​មួយ​ប៉ុណ្ណោះ ។

ដោយ​យល់​ឃើញ​ថា ជា​ទ​ង្វើ​ខុសឆ្គង​ម្តងម្កាល​របស់​អាជីវករ​ខាងលើ​នេះ ក្រុមហ៊ុន វៃ​យ៍​ជូ ចំកាត់ បាន​មាន​មនោសញ្ចេតនា​យោគយល់​ដោយ​អនុគ្រោះមិន​អនុវត្ត​តាម​ផ្លូវច្បាប់​ទេ គឺ​ទុក​ពេល​ឲ្យ​កែ ប្រែ និង​ប​ញ្ឈ​ប់​ការ​ធ្វើ​អាជីវកម្ម​លក់​ផលិតផល​កាវ​៥០២​ក្លែងក្លាយ​តទៅ​ទៀត ដោយ​គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែល​មាន​លក្ខ​ណ្ឌ​៣ចំណុច ៖

១-​ប​ញ្ឍ​ប់​ការ​ទទួល​ទិញ​-លក់ ផលិតផលកាវ​៥០២ក្លែងក្លាយ ដែល​គ្មាន​ប្រភព​ពិតប្រាកដច្បាស់ លាស់ «តាម​ឡាន​ចល័ត​»​ដែល​មិនមែន​ជា​របស់​ក្រុមហ៊ុន វៃ​យ៍​ជូ ចំកាត់ ។
២-​ចំពោះ​ផលិតផល​ដែល​នៅ​សេសសល់ សូម​ប​ញ្ឈ​ប់​ការ​លក់ដូរ​តទៅ​ទៀត ។
៣-​ប្រសិនបើ​ពុំ​ប​ញ្ឍ​ប់ និង​មិន​ធ្វើ​តាម​កិច្ចសន្យា​ខាងលើ​នេះ​ទេ សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ