ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងអលង្កា​រ​ដែល​ក្រុម​ចោរលួច​គាស់ផ្ទះអ្នកលក់មាសនៅ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ដកហូត​

5 ខែ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ​ ៖ សមត្ថកិច្ច​បានដកហូតគ្រឿងអលង្ការ និង​សម្ភារៈ​មួយ​ចំនួន ក្រោយពី​ចុះ​ប្រតិបត្តិ

​ខេត្ត​កំពង់ស្ពឺ​ ៖ សមត្ថកិច្ច​បានដកហូតគ្រឿងអលង្ការ និង​សម្ភារៈ​មួយ​ចំនួន ក្រោយពី​ចុះ​ប្រតិបត្តិការ​​តាម​ឃាត់ខ្លួន​ជនសង្ស័យ​​ចំនួន​២នាក់​ ក្ន​ង​ករណី​លួច​គាស់​ផ្ទះ​អ្នកលក់​គ្រឿង​អ​ល​ង្ក​ការ ប្ដូរ​ប្រាក់ យកអស់គ្រឿអលង្ការមាស និង​ប្លាទីន សរុប​ចំនួន​​​២៥០តម្លឹង ស្មើ​នឹង១៦ម៉ឺនដុល្លារ កាលពី​ថ្ង​ទី​១៤ តុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​៤០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ប៊ុ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ បេង​ឡាំ​អ៊ីម អាយុ​៣៤​ឆ្នាំ ភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​ គួររំលឹកថា ទីបំផុត​បំបែក​បាន​ហើយ​! សំណុំរឿង​គាស់​ផ្ទះ​អាជីវករ​លក់​មាស យក​អស់​២៥០​តម្លឹង

នគរបាល​ឱ្យ​ដឹង​​ថា មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​យក​គ្រឿងអលង្ការ អស់​មួយ​ចំនួន ខណៈពេល​ម្ចាស់ផ្ទះ​ទៅ​វត្ដ​ធ្វើ​​បុណ្យ​។

ក្រោយ​កើ​​ត​ហេតុ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ពិនិត្យ​កន្លែង​កើ​ត​ហេតុ​ និង​ពិនិត្យ​លើ​ភស្ដុ​តាង​មួយ​ចំនួន​ដែល​បន្សល់​នៅ​កន្លែង​កើ​​ត​ហេតុ ​តាម​កាមេរ៉ា​សុវត្ថិភាព ព្រមទាំង​សាក្សី​ជុំវិញ​កន្លែង​កើ​ត​ហេតុ ។

ដោយ​ទទួល​បាន​បទបញ្ជា​និង​ការ​ចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ នគរបាល​ខេត្ដកំពង់ស្ពឺ បាន​ដឹកនាំ​ផែនការ​ងារ​ជំនាញ ព្រហ្មទណ្ឌ អធិការ​ស្រុក និង​ជំនាញ​ពាក់ព័ន្ធធ្វើការ​ស្រាវជ្រាវ​ចំណាត់ការ​អោយ​ខាន​តែ​បាន ក្នុង​នោះ បានការ​សម្របសម្រួល​នីតិវិធី​ពី អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ និង​កិច្ចសហការ​ពី គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ នគរបាល​ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ទាំង​៥ រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ បក្ខពួក​ប្រព្រឹត្ដ​បទ​ល្មើ​សបាន និង​ឈាន​ទៅ​សហការ​ឃាត់ខ្លួន​ដកហូត​បាន​វត្ថុ​តាង​បាន​មួយ​ចំនួន​ធំ (​ជាក់ស្ដែង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទម្រង់​ដើម​) សម្ភារៈ​ដែល​បាន​បាត់បង់​តាម​ការ​បញ្ជាក់​ពីជន​រង​គ្រោះ ៖ គ្រឿងអលង្ការ ចំនួន​ប៉ាន់ស្មាន ២៥០ តម្លឹង លោហៈ​ប្រភេទ​ប្លា​ក​ទី​ន គិ​ត​ជា​ទឹកប្រាក់​ប្រមាណ​១៦​ម៉ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក ។

​តាម​ប្រភព​អោយ​ដឹង​ថា ក្រោម​កិច្ច​ដឹកនាំ​បញ្ជា​ដ៏​ម៉ឺ​​ង​ម៉ាត់​ និង​យកចិត្ដទុកដាក់​ពី​សំណាក់​កងកម្លាំង​នគរបាល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២​នាក់ ​រូម​មាន ១-​ឈ្មោះ ប៉ិច ផា​ណ្ណៈ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ លំនៅ​ផ្ទះ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ។
ដកហូត​បាន​សម្ភា​រះ​វត្ថុ​តាង​មួយ​ចំនួន ។ និង​២-​ឈ្មោះ ណា​ម វិចិត្រ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ដកហូត​ទូរស័ព្ទ ចំនួន១​គ្រឿង​។

ក្រោយ​ឃាត់ខ្លួន​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ពួកខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជន​រង​គ្រោះ​នៅ​ក្នុងស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ប្រាកដ​មែន ។​ ដោយ​ឈ្មោះ ប៉ិច ផា​ណ្ណៈ ចូល​ធ្វើ​សកម្មភាព ​ចំណែក​ឈ្មោះ ណា​ម វិចិត្រ រង់ចាំ​បើករថយន្ត ( រថយន្ត PRIUS ព​ណ៍​ស​) ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កំពង់ស្ពឺ គ្រប់គ្រង​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ដើម្បី​ចំណាត់ការ​បន្ដ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ