ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ចំនួន​៣ ដាក់​ឲ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ក្រសួង​ចំនួន​៣ ដែល​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​ស​ម្រ​ច​ចុះហត្ថលេខា ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ មានឈ្មោះ​ថា​verify.gov.kh ។ ការ​ដាក់​ឲ្យ​ប្រើ​កម្មវិធី…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ក្រសួង​ចំនួន​៣ ដែល​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​ស​ម្រ​ច​ចុះហត្ថលេខា ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ មានឈ្មោះ​ថា​verify.gov.kh ។

ការ​ដាក់​ឲ្យ​ប្រើ​កម្មវិធី verify.gov.kh ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ដោយ​មានការ​ចុះហត្ថលេខា រវាង​ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ដ្រី ក​.​ប​.​ទ​. រួម​ជាមួយ ឯកឧត្តម នេ​ត ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម សុខ សូ​កេ​ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់​រវាង​រដ្ឋមន្ត្រីក្រសួង​ទាំង​បី​បាន​ផ្ដោត​លើ​គោលបំណង ៣​សំខាន់​គឺ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh ការ​រៀបចំ​ហេ​ដ្ឋា រចនាសម្ព័ន្ធ និង​កា​រត​ភ្ជាប់​អ៊ិ​ន​ធឺ​ណិ​ត និង​ការ​រៀបចំ​វគ្គ បណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ថ​ល ជូន​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​ព័ត៌មាន ។

ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh គឺជា​ថ្នាល​របស់​រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍ ដោយ ក​.​ប​.​ទ​. និង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ក្នុង​គោលបំណង​លុប​បំបាត់​ការ​ក្លែងបន្លំ​ឯកសារ ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើ និង​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ នៃ​ឯកសារ ផ្តល់​ទំនុកចិត្ត ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ចំណាយ​នានា ព្រមទាំង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ស្រប​តាម​ឧត្ត​មា​នុ​វត្ត ជា​អន្តរជាតិ ។

ការ​ផ្ទៀងផ្ទាត់​ឯកសារ នៅ​លើ​ថ្នាល verify.gov.kh ត្រូវធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​បញ្ចូល QR Code ស្តង់ដា ដោយ​ប្រើ​បច្ចេកវិទ្យា​ប្លុក​ឆេ​ន (Blockchain) ដែល​មាន​សុវត្ថិភាព​ខ្ពស់ នៅ​លើ​សន្លឹក នៃ​ឯកសារ​នីមួយ​ៗ​។

ទន្ទឹម​នឹង​នេះ ការ​ប្រើ​ឯកសារ ដែល​មាន​ដាក់​បញ្ចូល QR Code ស្ដង់ដា​នេះ មិន​តម្រូវ​ឱ្យ​មានការ​ធ្វើ​នីត្យានុកូលកម្ម លើ​ឯកសារ​ថតចម្លង​ក្នុង​ទម្រង់​ជា​ក្រដាស​ឡើយ ។

ប្រភព​បាន​លើក​ឡើង​ថា ផ្អែក​តាម​ខ្លឹមសារ​អនុស្សរណៈ នៃ​ការ​យោគយល់ ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃនេះ ក​.​ប​.​ទ​. នឹង​ជួយ​គាំទ្រ​ដល់​ក្រសួង​ព័ត៌មាន និង​ក្រសួងទេសចរណ៍ ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ផ្ទៃក្នុង ស្រប​តាម​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា ២០២២-២០៣៥ និង​បញ្ច​កោណ​ទី​៥ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ជា​អាទិ៍ ៖
-​ការ​ដាក់ QR Code ស្តង់ដា​លើ​ឯកសារ​របស់​ក្រសួង​ទាំង​ពីរ ដែល​អាច​ផ្ទៀងផ្ទាត់​បាន​តាម​ថ្នាល verify.gov.kh ។
-​ការ​រៀបចំ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ត​ភ្ជាប់​អ៊ីនធឺណិត ស្រប​តាម​តម្រូវការ នៃ​ការ​ប្រើប្រាស់​ជាក់ស្តែង ។
-​ការ​កំណត់​តម្រូវការ នៃ​ការ​ប្រើប្រាស់​កុំព្យូទ័រ ឬ​ឧបករណ៍​ឌី​ជី​ថ​ល​ជា​របស់​រដ្ឋ និង​ការ​ប្រើប្រាស់​សុស​វរ​ដែល មាន​អាជ្ញា​បណ្ណ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ។
-​ការ​កំណត់​មុខសញ្ញា​មន្ត្រី​ជំនាញ ដែល​ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល ការពិគ្រោះ​យោបល់ រៀបចំ​ផែនការ​សកម្មភាព​ការងារ ក្នុង​ក្រប​ខណ្ឌ​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល ។
-​ការ​គិតគូរ​អំពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា ពិធី​ចុះហត្ថលេខា​ក្នុងថ្ងៃនេះ គឺជា​លើក​ទី​៦ ហើយ ដែល ក​.​ប​.​ទ​. បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ និង​កិច្ចព្រមព្រៀង ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដាក់​ឲ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh និង​ជា​ការ​រ​អភិវឌ្ឍ​ឌី​ជី​ថ​ល​ភា​វូ​នី​យ​កម្ម ក្នុង​ក្រសួង ស្ថាប័នរដ្ឋ និង​គ្រឹះស្ថានឧត្តមសិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ