ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នួន ភិរក្ស វិល​មក​កាន់​សង្វៀន​​ជួប សារឹម វ៉ាន់ថន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នួន ភិរក្ស អ្នក​ប្រដាល់​​​មកពី​​​ក្លឹប​ក្រសួង​​មហា​ផ្ទៃ​​ ដែល​បាត់​មុខ​ជាយូរ​​​មក​ហើយ​នោះ​ បាន​ត្រឡប់​​មក​​កាន់​​សង្វៀន​​ប្រដាល់​​ម្តង​ទៀត ដោយ​ជួប​ប្រកួត​ជា​មួយ​​សារឹម​​ វ៉ាន់ថន​ មកពីក្លឹប​ក្រសួង​​ការពារ​​ជាតិ​ នៅ​​សង្វៀន​​​ស្ថានីយទូរទស្សន៍​បាយ័ន​នា​ថ្ងៃទី​២១​​ ឧសភា​ ឆ្នាំ២០១១ ។​ ​នួន ភិរក្ស​ ជាអ្នក​​ប្រដាល់​​ជើង​ចាស់​​ដែល​ធ្លាប់​​​អង្រួន​​​សង្វៀន​​ប្រដាល់​​ឱ្យ​​ កក្រើក​​ និង​ធ្លាប់​ទទួល​​បាន​នូវ​ការគាំទ្រ​​ពី​សំណាក់​ទស្សនិកជន​​យ៉ាង​​កក់​ក្តៅ​ ​បំផុត ។

រាជធានីភ្នំពេញ ៖ នួន ភិរក្ស អ្នក​ប្រដាល់​​​មកពី​​​ក្លឹប​ក្រសួង​​មហា​ផ្ទៃ​​ ដែល​បាត់​មុខ​ជាយូរ​​​មក​ហើយ​នោះ​ បាន​ត្រឡប់​​មក​​កាន់​​សង្វៀន​​ប្រដាល់​​ម្តង​ទៀត ដោយ​ជួប​ប្រកួត​ជា​មួយ​​សារឹម​​ វ៉ាន់ថន​ មកពីក្លឹប​ក្រសួង​​ការពារ​​ជាតិ​ នៅ​​សង្វៀន​​​ស្ថានីយទូរទស្សន៍​បាយ័ន​នា​ថ្ងៃទី​២១​​ ឧសភា​ ឆ្នាំ២០១១ ។​ ​នួន ភិរក្ស​ ជាអ្នក​​ប្រដាល់​​ជើង​ចាស់​​ដែល​ធ្លាប់​​​អង្រួន​​​សង្វៀន​​ប្រដាល់​​ឱ្យ​​កក្រើក​​ និង​ធ្លាប់​ទទួល​​បាន​នូវ​ការគាំទ្រ​​ពី​សំណាក់​ទស្សនិកជន​​យ៉ាង​​កក់​ក្តៅ​​បំផុត ។
គេ​នៅ​​ចាំបាន​​ថា កាលពី​ដើមឆ្នាំ​​២០០៩​កន្លងមក​ នួន ភិរក្ស បាន​ចូលរួម​ប្រកួត​​​ក្នុង​ព្រឹត្តិការណ៍​​ដណ្តើម​​ខ្សែ​ក្រវាត់​  K-cement ​នៅសង្វៀន​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​​​លេខ​៥​ ក្នុង​​ប្រភេទទម្ងន់​៦០គីឡូក្រាម​​ ប៉ុន្តែ​ភិរក្ស​មិន​ទទួល​បាន​​លទ្ធផល​ល្អទេ ។ ចាប់ពីពេល​​នោះ​មក​ ភិរក្ស​​បាត់​មុខ​រហូត​​ ស្រាប់​​តែ​​ពេល​នេះ​គេ​វិល​មក​ម្តង​ទៀត​ ដោយ​សុំ​អ្នក​ផ្គូផ្គង​​ប៉ុស្តិ៍​​​បាយ័ន​​ឡើង​ប្រកួត​ជាមួយ​សារឹម​ វ៉ាន់​ថន ។ តាម​ពិត​ទៅ​នួន ភិរក្ស​ និង​សារឹម វ៉ាន់​ថន​ គឺជា​គូប្រកួត​ចាស់​​ធ្លាប់​​មាន​ប្រវត្តិ​​ជួប​គ្នា​ពីអតីត​កាល​ញឹកញាប់​រួច​មក​​ហើយ។
មួយ​រយៈ​​នៃ​ការ​បាត់​មុខ​របស់​​នួន ភិរក្ស​ កន្លង​មក​នេះ​ សារឹម​ វ៉ាន់​ថន គេ​​នៅ​​រក្សា​​វិជ្ជាគុន​បានល្អ​ដដែល​។ ចំណែក​​នួន ភិរក្ស​ ដែល​គេ​ដឹងថា ​ ធ្លាប់មាន​​សមត្ថភាព​​ខ្ពស់​ក្នុង​​ការ​ប្រយុទ្ធ​​នោះ​ ឆ្លង​កាត់​ការ​អាក់​ខាន​ប្រកួត​ក្នុង​រយៈ​​ពេល​យូរ​បែបនេះ មិន​ដឹងថា គេអាច​​រក្សា​​វិជ្ជា​គុន​​បាន​កម្រិត​ណា​ ឡើយ ។ តាម​ធម្មតា​​​ អ្នក​ដែល​​​បាត់​មុខ​​យូរ​បែបនេះ​ពេល​ត្រឡប់​មក​វិញ​តែង​​​មាន​ការ​​​ឆ្គាំឆ្គង​ខ្លះមិន​ខាន ប៉ុន្តែ​លុះ​សម​បាន​៣-៤​​ប្រកួត​​​ទើប​​គ្រាន់​បើ​វិញ​​បាន ។ ពេល​នេះ​​នួន ភិរក្ស​ទំនង​មិន​ឈ្នះ​​សារឹម​ វ៉ាន់​ថន​ទេ ។
ជិន រ៉ា មកពី​​ក្លឹប​ក្រសួង​ការពារ​ជាតិ​ ត្រូវ​​ប្រកួត​ជាមួយ​ស៊ឹម សំ មកពី​ក្លឹប​ប៉េអឹម​​រាជធានី​ភ្នំពេញ​ ។ ស៊ឹម សម ធ្លាប់​មាន​ឱកាស​​ឡើង​សង្វៀន​​​​ញឹក​ញាប់​​ដែរ ប៉ុន្តែ​មិន​សូវ​មាន​សំណាង​ទេ ។ ពេល​នេះ​​គេ​មក​ប៉ះ​ជាមួយ​ជិន រ៉ា ក៏ពិបាក​​​សង្ឃឹម​ថា​ឈ្នះ​ដែរ ។
មឿត ឆាយមាស មកពី​ក្លឹប​ប្រដាល់​​ខេត្ត​​ក្រចេះ ត្រូវ​​ប្រកួត​ជាមួយ​សូយ គោ មកពី​ក្លឹប​​​អូដឹម​កីឡា​។ ឆាយមាស និង​សូយ គោ គឺជា​គូដែល​មាន​ការ​ចាប់​អារម្មណ៍​​ម្យ៉ាងដែរ​។ ពួកគេ​​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​មែន​ ប៉ុន្តែ​ជា​ប្រភេទ​​​អ្នក​ខ្លាំង​ ។ ឆាយមាស និង​សូយ គោ មាន​វិជ្ជា​គុន​​​ពេញ​ខ្លួន ការ​​ប្រយុទ្ធ​​ពោរពេញ​​ទៅ​ដោយ​​​យុទ្ធវិធី​និង​កល​ល្បិច​​ដូចគ្នា​ មិន​សូវ​​ប្រើ​​កម្លាំង​​​​បាយទេ ។
ឌួង ចន្ទ្រា មកពី​ក្លឹប​ដីឡូត៍មានឫទ្ធិ​ខេត្ត​បាត់​ដំបង ត្រូវ​ប្រកួត​ជាមួយ​យ៉ាម ផានិត មកពី​ក្លឹប​​រស្មី​កុមារ​​កំព្រា​ ។ រីឯម៉ៃ សុខលីម មកពី​ក្លឹប​ចាក់​អង្រែ​​មាន​ជ័យ​ ត្រូវ​ប្រកួត​ជាមួយ​អ៊ី ចំរើន មកពី​​ក្លឹប​តាឡី​ដំរីមានឫទ្ធិ ៕