ភ្នំពេញ៖ សហគមន៍សេចក្តីអំណរអន្តរជាតិ ( JIFA ) បានប្រកាសជ្រើសរើសនិស្សិត សម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋាន នៅក្នុងរាជធានីភ្នំពេញ។ គោលបំណងនៃការអនុញ្ញាតឱ្យសិស្សនិស្សិត ស្នាក់នៅអន្តេវាសិកដ្ឋាននេះ គឺដើម្បីហ្វឹកហ្វឺននូវលក្ខណៈភាពជាអ្នកដឹកនាំ បង្កើតធនធានមនុស្សនៅក្នុងសង្គម បណ្តុះបណ្តាលនូវជំនាញផ្សេងៗ និងជំរុញឱ្យមានការខិតខំរៀនសូត្រ។
ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យ គឺជានិស្សិតឆ្នាំទី១ និងទី២។ ជានិស្សិត ដែលមកពីបណ្តាខេត្ត ឬក៏មានទីលំនៅក្នុងទីក្រុងភ្នំពេញទាំងពីរភេទ។ ជានិស្សិត ដែលមានឆន្ទៈ នៅក្នុងការហ្វឹកហាត់ខ្លួន ឱ្យក្លាយជាអ្នកដឹកនាំ។ ជានិស្សិត ដែលមិនទាន់រៀបការ និងមានសញ្ជាតិជាខ្មែរ។
ការដាក់ពាក្យសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋាននេះ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ ទាក់ទងលេខទូរសព្ទ 010 97 99 31 / 066 52 20 21៕

ចែករំលែកព័តមាននេះ