ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​ជាមួយ​កុមារ​រឹងរូស

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ​រឹងរូស គឺជា​បញ្ហា​ទូទៅ ជា​ពិសេស​ចំពោះ​កុមារ​ទើប​ចេះ​ដើរ​តេះតះ និង​ក្មេង​ជំទង់ ។ ចំពោះ​កុមារ ការ​រឹងរូស ដែល​មាន​ដូច​ជា​ការ​ឈ្លោះប្រកែក​គ្នា…

រាជធានី​ភ្នំពេញ ៖ កុមារ​រឹងរូស គឺជា​បញ្ហា​ទូទៅ ជា​ពិសេស​ចំពោះ​កុមារ​ទើប​ចេះ​ដើរ​តេះតះ និង​ក្មេង​ជំទង់ ។ ចំពោះ​កុមារ ការ​រឹងរូស ដែល​មាន​ដូច​ជា​ការ​ឈ្លោះប្រកែក​គ្នា ឬ​មិន​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​ប្រាប់ ឬ​ធ្វើ​វា​យឺត​ៗ​ពេល​គេ​ខឹង​ឪពុក​ម្តាយ ជាដើម ។ កូន​របស់​អ្នក​ប្រហែលជា​កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថានការណ៍ ឬ​ប្រកាស​ឯករាជ្យ​របស់​ពួក​គេ ។

មាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​ជាមួយ​កុមារ​រឹងរូស ៖
១. កំណត់​ការ​រំពឹង​ទុក ៖ ត្រូវ​ប្រាកដ​ថា អ្នក​បាន​ច្បាស់លាស់​គ្រប់គ្រាន់​អំពី​ច្បាប់ និង​កិច្ចការ​ផ្ទះ ដែល​សម​ស្រប​តាម​អាយុ ។ ឧទាហរណ៍ ក្មេង​អាយុ ៥ ឬ ៦ ឆ្នាំ​អាច​យល់​ឃើញ​ថា វា​ច្រើន​លើសលប់​ក្នុង​ការ​សម្អាត​បន្ទប់​របស់​ពួក​គេ ដូច្នេះ​ហើយ​ក៏​បដិសេធ​មិន​ធ្វើ​វា ។ ពួក​គេ​ប្រហែលជា​អាច​ធ្វើ​ការងារ​នេះ​បាន​ល្អ​ជាង ប្រសិនបើ​អ្នក​បំបែក​វា​ទៅ​ជា​កិច្ចការ​តូច​ៗ ដូច​ជា​ការ​រៀបចំ​របស់​លេង​ទុក​កន្លែង​ដើម​ជាដើម ។

២. ស្វែង​យល់​ពី​ឫសគល់​នៃ​ឥរិយា​បទ ៖ រក​មើល​មូលហេតុ ហើយ​ព្យាយាម​តាមដាន​ការ​ផ្គើន​របស់​កូន​អ្នក ។ តើ​មាន​អ្វី​ជាក់លាក់​ខ្លះ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត ឬ​ចង់​ធ្វើ ? តើ​ពួក​គេ​រឹងទទឹង​ពេល​មានរឿង​មមាញឹក ឬ​ប្រញាប់​ទេ ? នៅ​ពេល​ដែល​អ្នកដឹង​រឿង​ទាំងមូល អ្នក​អាច​ចាត់វិធានការ​ដើម្បី​កែតម្រូវ​ស្ថានភាព ដើម្បី​កុំឱ្យ​កូន​របស់​អ្នក​ងាយ​នឹង​ប្រឆាំង ឬ​រឹងរូស​ជាមួយ​អ្នក ។

៣. កំណត់​កូន​របស់​អ្នក​ឱ្យ​មាន​អាកប្បកិរិយា​ល្អ ៖ ព្យាយាម​ជៀសវាង​ស្ថានភាព​ដែល​ធ្វើ​ឱ្យ​កុមារ​រឹងរូស ឬ​បង្ហាញ​អាកប្បកិរិយា​អាក្រក់​ផ្សេង​ទៀត ។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នកដឹង​ថា កូន​របស់​អ្នក​ទំនងជា​ខឹង ប្រសិនបើ​គេ​មានការ​ងារ​ច្រើន​ពេក​ត្រូវធ្វើ សូមកុំ​រៀបចំ​កាលវិភាគ​ច្រើន​ពេក បន្ទាប់​ពី​គេ​មក​ពី​សាលារៀន ឬ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ។ ប្រសិនបើ​កូន​របស់​អ្នក​ស្អប់
ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ សូម​ព្យាយាម​ទុក​ពេល​បន្ថែម​បន្តិច ។

៤. ធ្វើ​ដាក់​កូន​អ្នក ដូចដែល​អ្នក​ចង់បាន ៖ ដូច​មនុស្ស​ធំ​ធ្វើ​ដែរ ក្មេង​ៗ​អាច​មាន​អារម្មណ៍មិនល្អ ឬ​មាន​អារម្មណ៍​ថប់​បារម្ភ និង​ត្រូវការ​ពេលវេលា​សម្រាក​ខ្លះ ។ ត្រូវ​មានចិត្ត​ម៉ឹង​ម៉ាត់ ចំពោះ​អ្វី​ដែល​កូន​អ្នក​ត្រូវធ្វើ ប៉ុន្តែ​និយាយ​ជាមួយ​ពួក​គេ​ដោយ​ក្ដី​ស្រឡាញ់ យល់ចិត្ត និង​ការ​យកចិត្តទុកដាក់ ។ នៅ​ពេល​អ្នក​ធ្វើ​ជា​គំរូ​ល្អ​អំពី​របៀប​បញ្ចេញមតិ ឬ​ការ​មិន​យល់​ស្រប​ដោយ​ក្តី​ស្រឡាញ់ និង​ការ​គោរព កូន​របស់​អ្នក​នឹង​ធ្វើ​តាម ។

៥. ពិភាក្សា​ជាមួយ​កូន​របស់​អ្នក ៖ ចំណាយពេល​ឱ្យ​បាន​ច្រើន ដើម្បី​និយាយ​ជាមួយ​កូន​របស់​អ្នក​ដោយ​ស្ងប់ស្ងាត់​អំពី​អ្វី​ដែល​ពួក​គេ​ចង់បាន ហើយ​បន្ទាប់​មក​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ទាំង​ពីរ ។

៦. បង្កើត​ច្បាប់​មូលដ្ឋាន​ដាច់ខាត ៖ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកដឹង​ពី​ច្បាប់​គ្រួសារ ។ ជា​ឧទាហរណ៍ ការ​និយាយ​ដោយ​មិន​គោរព គឺជា​រឿង​គ្មាន​ដាច់ខាត​នៅ​ក្នុងផ្ទះ​របស់​អ្នក សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា គេ​នឹង​ត្រូវ​រង​ផលវិបាក គ្មាន​ការ​សម្របសម្រួល ឬ​ឱកាស​ទី​ពីរ​ទេ ។

៧. ពិភាក្សា​អំពី​ជម្រើស ៖ ពេល​ខ្លះ ក្មេង​អាច​បង្ហាញ​អាកប្បកិរិយា​មិន​ពេញចិត្ត ដោយសារ​ពួក​គេ​ចង់​និយាយ​បន្ថែម​ទៀត​ថា នៅ​ពេល​ណា ឬ​របៀប​ដែល​ពួក​គេ​ធ្វើ​កិច្ចការ ។ វិធី​មួយ​ដើម្បី​ជួយ​កុមារ​ហើយ​មាន​អារម្មណ៍​ថា ពួក​គេ​មានការ​គ្រប់គ្រង​កាន់តែ​ច្រើន គឺ​ត្រូវ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជម្រើស ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​នូវ​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន និង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ វគ្គ​សិក្សា​ថ្មី ចូល​រៀន​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស​រហូត​ដល់ ៤០% លើ​តម្លៃ​សិក្សា សម្រាប់​កា​ចុះ​ឈ្មោះ​ជា​ក្រុម លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី ព្រមទាំង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន​សុពលភាព​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕