ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះអកុសល​ដល់ជីវិត ពេល​ឆ.ក់​​ត្រី​ល្មើស​ច្បាប់​​​​

6 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អ្នក​ឆក់​ត្រី​ល្មើសច្បាប់​ម្នាក់​ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា.ប់​ក្នុង​ទឹកអូរ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ស្ថិតត្រង់​ចំណុច​ភូមិ​បឹង​សង្កែ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ដែល​​គេ​សង្ស័យ​ថា…

ខេត្តបាត់ដំបង ​៖ អ្នក​ឆក់​ត្រី​ល្មើសច្បាប់​ម្នាក់​ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា.ប់​ក្នុង​ទឹកអូរ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ស្ថិតត្រង់​ចំណុច​ភូមិ​បឹង​សង្កែ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ដែល​​គេ​សង្ស័យ​ថា ទំនង​ប្រើ​ឧ​បករ​ណ៍​ឆក់​ត្រី តែ​ភ្លាត់ស្នៀត​ទើប​ឆក់​ខ្លួនឯង​ស្លាប់​ផ្ងារជើង​ក្នុង​ទឹក​តែ​ម្ដង ​។

សេចក្ដី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា សាកសព​អ្នក​ឆក់​ត្រី​នោះ​ ឈ្មោះ រៀន ស៊ី​ម៉ិ​ញ​គុយ ភេទប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ បន្ទាប់​ពី​បាត់​ដំណឹង​ពេញ​មួយ​យប់ ក្រោយ​ស្ពាយ​ឧ​បករ​ណ៍​ឆក់​ត្រី​ចេញពីផ្ទះ​ ។

អធិការ​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​ឲ្យ​ដឹង​ថា បើ​តាម​ក្រុម​គ្រួសារ​បាន​ប្រាប់​ថា ជន​រង​គ្រោះ បាន​ស្ពាយ​អា​គុយ​ឆក់​ត្រី​នេះ ចេញពីផ្ទះ​តាំងពី​ក្បាល​ព្រលប់ តែ​គាត់​មិន​បានដឹង​ថា ទៅ​ឆក់​ត្រី​នៅ​ចំណុច​ណា​ទេ ។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ទ​ទួល​ដំណឹង​ថា មាន​គេ​ប្រទះ​ឃើញ​ឈ្មោះ គុយ ដេក​ស្លាប់​ក្នុង​ទឹកអូរ​ជាមួយនឹង​ឧ​បករ​ណ៍​ឆក់​ត្រី ​។

​លោក សុខ សា​រិ​ន បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ​លើ​សាកសព បុរស​នេះ​ស្លាប់​ផ្ងា​ជើង ហើយ​មាន​ដង​ឆក់​មួយ​គួរ​នៅ​លើ​ភ្លៅ​ ។ គេ​សង្ស័យ​ជន​រង​គ្រោះ​ឆក់​ត្រី តែ​ភ្លាត់ស្នៀត​ក៏​ឆក់​ខ្លួនឯង​ដួល​ផ្ងា​ជើង​ក្នុង​ទឹក​ស្លាប់​តែ​ម្ដង ​។ លោក​បាន​បន្ថែម​ថា គេ​មិនដឹង​ថា ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ពី​ពេល​ណា​ទេ លុះ​ព្រឹក​ឡើង​ទើប​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ នៅ​ពេល​ដឹកគោ​ទៅ​ស្រែ​។

សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ហើយ ក្រោយ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​ ៕

អត្ថបទសរសេរ ដោយ