ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ក្រុម​ក្មេង​ដែល​តែង​ប្រើ​កាំ.បិ.ត.​កា.ប់​កម្ទេច​​​​ម៉ូតូ​គូសត្រូវហើ​យ​​​រត់គេច​ខ្លួន

6 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ជន​អន្ធពាល​ចំនួន​០៥​នាក់ ក្នុង​ចំណោម​រាប់​សិប​នាក់ ដែល​ជន​ខ្លះ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ផង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី២៤ តុលា ក្រោយ​មាន​បណ្ដឹង​ចោទប្រកាន់​ថា ក្រុម​ជន​អន្ធពាល​នេះ​…

ខេត្តបាត់ដំបង ​៖ ក្រុម​ជន​អន្ធពាល​ចំនួន​០៥​នាក់ ក្នុង​ចំណោម​រាប់​សិប​នាក់ ដែល​ជន​ខ្លះ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ផង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី២៤ តុលា ក្រោយ​មាន​បណ្ដឹង​ចោទប្រកាន់​ថា ក្រុម​ជន​អន្ធពាល​នេះ​ បាន​កាប់​កម្ទេច​ម៉ូតូ​គេ​០១​គ្រឿង កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល រួច​រត់គេច​ខ្លួន ​។

តាម​រយៈ​របាយ​ការ​ណ៍​​បឋម លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៥​នាក់​នេះ ១​-ឈ្មោះ ហាវ លី​ម៉ី​ញ អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ ភឿ​ប មក​រា អាយុ​១៤​ឆ្នាំ (២​នាក់​នេះ​ជា​មុខសញ្ញា​កំពុង​តាម​ចាប់ខ្លួន​) ៣-​ឈ្មោះ វុ​ធ ម៉េ​ង​ហួរ អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ ចិត្ត ចំរើន អាយុ​១២​ឆ្នាំ និង៥-​ឈ្មោះ ណ​ក់ សីហា អាយុ​១៥​ឆ្នាំ​ ។

លោក​អធិការ​បាន​ប្រាប់​ថា ជន​ទាំងនេះ​ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​បាន ក្រោយ​ពី​ទ​ទូល​បណ្ដា​ង​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ដា​រ៉ា គឹ​ម​ហ៊ា​ង ភេទប្រុស​ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ប្ដឹង​ចោទប្រកាន់​ថា ក្រុម​នេះ​ បាន​កាប់​កម្ទេច​ម៉ូតូ​របស់​ខ្លួន​បណ្ដាល​ឲ្យ​ខូចខាត​អស់​គ្មាន​សល់​ ។

យោង​តាម​បណ្ដឹង​ជន​រង​គ្រោះ​ឈ្មោះ ដា​រ៉ា គឹ​ម​ហ៊ា​ង បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ដៃដល់​ខាងលើ​បាន ស្ទាក់​កាប់​កម្ទេច​ម៉ូតូ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី ២២ តុលា នៅ​ចំណុច​ភូមិ​កសិកម្ម ឃុំ​តា​ពូ​ង ស្រុក​ថ្ម​គោល​។ ក្នុង​ចំណោម​នោះ ខ្លួន​បាន​ស្គាល់​ជន​ដៃដល់​ម្នាក់​ឈ្មោះ ម៉ី​ង រីឯ​បក្ស​​មួយ​ចំនួន​ទៀត​ខ្លួន​មិន​ស្គាល់​ទេ​ ។ តែ​ជន​រង​គ្រោះ​រូប​នេះ មិន​បាន​និយាយ​លម្អិត​ពី​មូលហេតុ ដែល​ឈាន​ដល់​ភាគី​គូ​សត្រូវ​តាម​កាប់​កម្ទេច​ម៉ូតូ​នោះ​ទេ​។

ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌មាន​ខាងក្រៅ​បាន​និយាយ​ថា ភាគី​ទាំង​០២​នេះ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​។ ពាក់ព័ន្ធ​នឹង​ក្រុម​ក្មេង​ទំនើង​ទាំង​០៥​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រឿង​កាប់​បំផ្លាញ​ម៉ូតូ​គេ​នេះ បើ​តាម​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល​បាន​ប្រាប់​ថា ក្នុង​ចំណោម​០៥​នាក់​នេះ គឺ​មាន​០២​នាក់ ជា​មុខសញ្ញា​ចាស់ ដែល​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​តាម​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​កាប់​កម្ទេច​ម៉ូតូ​គេ​ចំនួន​០៤​គ្រឿង​ដែរ កាលពី​ខែ​មុន​ ។

ជន​០២​នាក់​ខាងលើ​នេះ គឺ​ឈ្មោះ ហាវ លី​ម៉ី​ង និង​ឈ្មោះ ភឿ​ប មក​រា ហើយ​នៅ​មាន​បក្ស​ពួក​ប៉ុន្មាន​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន ​។ បើ​និយាយ​ពី​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​របស់​ឈ្មោះ ម៉ី​ង និង​ឈ្មោះ មកា​រា រួម​ជាមួយ​បក្សពួក​ប៉ុន្មាន​នាក់​ទៀត លោក​អធិការ​បាន​រំលឹក​ថា ក្រុម​នេះ​ធ្លាប់​ព្រួត​គ្នា​ប្រើប្រាស់​កាំបិត​កាប់​កម្ទេច​ម៉ូតូ​គូ​​សត្រូវ​របស់​ខ្លួន​បណ្ដាល​ឲ្យ​ខូចខាត​អស់​ចំនួន​០៤​គ្រឿង កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កញ្ញា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ចំណុច​ស្ថានីយ​ប្រេង​មួយ​កន្លែង នៅ​ភូមិ​កសិកម្ម ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល នៅ​ពេល​ដែល​ក្រុម​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចូល​ទៅ​ឈប់​នៅ​ខាង​មុខ​ម៉ាត ក្នុង​ស្ថានីយ​ប្រេង​ខាងលើ​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​កាប់​កម្ទេច​ម៉ូតូ​អស់​០៤​គ្រឿង ក្រុម​ជន​ដៃដល់​បាន​ជិះ​គេចខ្លួន​បាត់​ខ្លួ​ត តែ​ត្រូវ​មន្ត្រី​ជំនាញ​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​នេះ​មួយ​ចំនួន​ដែរ​។ ក្រោយ​ពី​កំណត់​មុខ​សញ្ញា​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី ២៤ តុលា ទើបត្រូវ​ឃាត់ខ្លួន ក្រោយ​ពេល​ជន​ទាំង​០២​នាក់ រួម​ជាម​បក្សពួក​បាន​ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ​ជា​ថ្មី​ ។

យ៉ាងណា​ក្ដី លោក សេង លុ​ច បាន​បញ្ជាក់​ថា ក្រោយ​ត្រូវ​ឃាត់ខ្លួន​នាំ​យក​ទៅ​សួរនាំ ក្រុម​ជន​សង្ស័យ​បាន​សារភាព​ទ​ទួល​ស្គាល់​ទ​ង្វើ​របស់​ខ្លួន​ថា ពួក​គេ​ពិតជា​បាន​រួមដៃគ្នា​កាប់​កម្ទេច​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម​ហ៊ា​ង មែន​។ ដោយឡែក​ ជនសង្ស័យ​ឈ្មោះ ម៉ី​ញ និងឈ្មោះ មក​រា ដែល​ធ្លាប់​កាប់​កម្ទេច​ម៉ូតូ​គេ​០៤​គ្រឿង ក៏​បាន​សារភាព​ផង​ដែរ​ថា ពួក​ខ្លួន​ទាំង​០២​នាក់ និងបក្សពួក​ប៉ុន្មាន​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​មែន​។ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ក្រុម​ក្មេង​អន្ធពាល​ទាំង​០៥​នាក់ រាប់​ទាំង​កូន​ក្មេង​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ផង ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ