ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកលឿន​ដល់​ផ្លូវ​កោង​បួង​ចង្កូត​ជ្រុល​ក្រឡាប់​ស្លា.ប់​តៃកុង

6 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​បើករថយន្ត​លឿន​ដល់​ផ្លូវ​កោង​បួង​ចង្កូត​ជ្រុល​ទើប​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ថ្ងៃ​ទី​២៤ តុលា ស្ថិតនៅ​ចំណុច​ភូមិ​ផ្លូវ​មាស ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល​ ។…

ខេត្តបាត់ដំបង​ ៖ អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​បើករថយន្ត​លឿន​ដល់​ផ្លូវ​កោង​បួង​ចង្កូត​ជ្រុល​ទើប​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ថ្ងៃ​ទី​២៤ តុលា ស្ថិតនៅ​ចំណុច​ភូមិ​ផ្លូវ​មាស ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហុ​ក គឹ​ម​ហ៊ុន ភេទប្រុស ​អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនៈ​មណ្ឌល​។ រីឯ​រថយន្ត​ម៉ាក Fuso ពាក់​ស្លាក​លេខ​កំពង់ចាម 4A-2310​ ។ រថយន្ត​នេះ​ពុំ​មាន​ដឹក​អ្វី​ទេ តែ​ទំនង​អ្នក​បើក​លឿន ទើប​ដល់​ចំណុច​ផ្លូវ​កោង​បត់​ជ្រុល​ក្រឡាប់​តែ​ម្ដង​។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​នោះ​បាន​ជ្រុល​ច​ង្គូ​ត​ធ្លាក់​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ ហើយ​ក្រឡាប់​កៀប​​ជាប់​អ្នកបើកបរ​ស្លាប់​តែ​ម្ដង​។ ប្រភព​បាន​បញ្ជាក់​ថា មុន​ពេល​ក្រឡាប់ រថយន្ត​នោះ​ហាក់​បើក​ក្នុង​ល្បឿន​លឿន ហើយ​ដល់​ផ្លូវ​កោង​បួង​ចង្កូត​ជ្រុល​ហួ​ស​ទៅ​ខាងឆ្វេង​ដៃ រហូត​ក្រឡាប់​ស្លាប់​តៃកុង​តែ​ម្ដង​។

យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ ដើម្បី​ជួយ​អន្តរា​គម​ន៍​​ដល់​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ​។ គេ​មិន​បាន​នាំ​យក​រថយន្ត​ទៅ​កាន់​កន្លែង​សមត្ថកិច្ច​ទេ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដោះស្រាយ ព្រោះ​ឧប្បត្តិ​ហេតុនេះ បង្ក​ឡើង​ដោយ​ខ្លួនឯង​ ។

អត្ថបទសរសេរ ដោយ