ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ផ្ទះបរិច្ចាគ» មានតែនៅខេត្តប៉ៃលិន!

6 ខែ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ពិតជាមិនសរសើរមិនបាន គឺលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបង្កើត​ «ផ្ទះបរិច្ចាគ» សម្រាប់សប្បុរសជន ចែករំលែក​សម្ភារៈប្រើប្រាស់…

ខេត្តប៉ៃលិន៖ ពិតជាមិនសរសើរមិនបាន គឺលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបង្កើត​ «ផ្ទះបរិច្ចាគ» សម្រាប់សប្បុរសជន ចែករំលែក​សម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគ​បរិភោគ ដើម្បីជួយដល់បងប្អូនទុរគតជន និងអ្នក​មានជីវភាពខ្វះខាត។

កាលពី​ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជន ដាក់ក្នុងផ្ទះបរិច្ចាគ លោកស្រី បាន ស្រីមុំ បាន​អំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួយដល់បងប្អូនទុរគតជន និងអ្នក​មានជីវភាពខ្វះខាត។

លោកស្រី​ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោម​ប្រជាជនកម្ពុជា ហើយទង្វើ​ដ៏​ប្រពៃថ្លៃថ្លានេះ ទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូន​ប្រជាពលរដ្ឋ និងបានស​បញ្ជាក់ឱ្យឃើញពីតម្លៃ មិនអាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះ​ពលរដ្ឋណាម្នាក់ ឬជាតិសាសន៍ណាមួយ ដែលជួបការ​លំបាក។ ដូច្នេះកាយវិការ​ដ៏ប្រពៃនេះ បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប​។

លោកស្រី​អភិបាលខេត្តជាប់ព្រំដែនថៃ ក៏បានបន្តថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ​ដោយគ្រោះមហន្តរាយ និង​ឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស គ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា​ការនយោបាយអ្វីឡើយ ជាពិសេសសម្តេចកិត្តិ បានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក​ដាក់ចំពោះ ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ដោយមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ ស្លា.ប់ដោយ​អត់បាយ ដោយមិនបានដឹង និងមិនបានជួយដោះ​ស្រាយនោះ​ឡើយ​។

សូមបញ្ជាក់ថា​ «ផ្ទះបរិច្ចាគ» ដែលមានទីតាំងនៅមុខសាលាខេត្តប៉ៃលិន ត្រូវបានផ្តួចផ្តើមបង្កើត​ឡើង​​ដោយលោកស្រី បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត៕ ​ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ