ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IEA ៖ តម្រូវការ​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម​ពិភព​លោក នឹង​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​២០៣០

6 ខែ មុន

ទី​ក្រុងប៉ារីស ៖ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅ​កាត់​ថា IEA ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស

ទី​ក្រុងប៉ារីស ៖ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅ​កាត់​ថា IEA ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង បាន​អះអាង​ថា តម្រូវការ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ពិភពលោក​នឹង​ឈាន​ដល់​កម្រិត​កំពូល​នៅ​ឆ្នាំ ២០៣០ ដោយសារ​តែ​កំណើន​រថយន្ត​អគ្គិសនី ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​រីក​ចម្រើន​យឺត និង​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ថាមពល​ស្អាត​ជាង​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣​។

របាយការណ៍​ពី IEA ដែល​បាន​ផ្តល់​យោបល់​ដល់​បណ្តា​ប្រទេស​ឧស្សាហកម្ម ផ្ទុយ​នឹង​ទស្សនៈ​របស់​ក្រុម​អ្នក​ផលិត​ប្រេង និង​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង ដែល​មើលឃើញ​ថា តម្រូវការ​ប្រេង​កើនឡើង​រយៈ​យូរ​ក្រោយ​ឆ្នាំ ២០៣០ ហើយ​អំពាវនាវ​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​ប្រេង​ថ្មី​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។ នៅ​ក្នុង​ទស្សនវិស័យ​ថាមពល​ពិភពលោក​ប្រចាំឆ្នាំ​របស់​ខ្លួន ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា IEA បាន​បង្ហាញ​ថា តម្រូវការ​ប្រេង ឧស្ម័ន​ធម្មជាតិ និង​ធ្យូងថ្ម​មាន​កម្រិត​ខ្ពស់​បំផុត គឺ​អាច​មើលឃើញ​ក្នុង​ទស​វត្ស​នេះ​ផ្ទាល់ នៅ​ក្នុង​សេណា​រី​យ៉ូ​របស់​ខ្លួន ។

លោក Fatih Birol នាយក​ប្រតិបត្តិ IEA លើក​ឡើង​ថា «​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ថាមពល​ស្អាត​កំពុង​កើតឡើង​នៅ​ទូ​ទាំង​ពិភពលោក ហើយ​វា​មិន​ឈប់​ឈរ​នោះ​ទេ​។ វា​មិនមែន​ជា​សំណួរ​នៃ​ប្រសិនបើ​នោះ​ទេ វា​គ្រាន់តែ​ជា​បញ្ហា​ថា តើ​ឆាប់​ៗ​នេះ ហើយ​កាន់តែ​ឆាប់​កាន់តែ​ល្អ សម្រាប់​យើង​ទាំងអស់​គ្នា​។ បណ្តា​រដ្ឋាភិបាល ក្រុមហ៊ុន និង​អ្នក​វិនិយោគ​ត្រូវ​នៅ​ពីក្រោយ​ការ​ផ្លាស់​ប្តូរ​ថាមពល​ស្អាត ជា​ជាង​រារាំង​ការ​ផ្លាស់​ប្តូរ​នេះ​»​។

ទោះជា​យ៉ាងណា​ក៏​ដោយ IEA ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា តម្រូវការ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ត្រូវ​បាន​កំណត់​ថា នៅ​កម្រិត​ខ្ពស់​ពេក ដើម្បី​រក្សា​បាន​ដល់​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ប៉ា​រី​ស នៅ​ក្នុង​ការ​កំណត់​ការ​កើនឡើង​នៃ​សីតុណ្ហភាព​សកល​ជា​មធ្យម​ដល់ ១.៥​អង្សា​សេ​។ ហានិភ័យ​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​អាកាសធាតុ​កាន់តែ​អាក្រក់​បន្ទាប់​ពី​កំ​ដៅ​បំបែក​កំណត់​ត្រា​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ខូចខាត​ដល់​សន្តិសុខ​នៃ​ប្រព័ន្ធ​ថាមពល​ពិភពលោក​ផង​ដែរ​។

នៅ​ឆ្នាំ ២០៣០ IEA រំពឹង​ថា​នឹង​មាន​រថយន្ត​អគ្គិសនី​ស្ទើរតែ​១០​ដង​នៅ​លើ​ដងផ្លូវ នៅ​ទូ​ទាំង​ពិភពលោក ដែល​នេះ​គឺជា​គោលនយោបាយ​គាំទ្រ​ថាមពល​ស្អាត នៅ​ក្នុង​ទីផ្សារ​សំខាន់​ៗ នៃ​ការ​ថ្លឹងថ្លែង​លើ​តម្រូវការ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​នា​ពេល​អនាគត​។ IEA រំពឹង​ថា ៥០% នៃ​ការ​ចុះបញ្ជី​រថយន្ត​ថ្មី​របស់​សហរដ្ឋអាមេរិក​នឹង​ប្រើ​អគ្គិសនី​នៅ​ឆ្នាំ ២០៣០ កើនឡើង​ពី ១២% នៅ​ក្នុង​ទស្សនវិស័យ​របស់​ខ្លួន​កាលពី​២​ឆ្នាំ​មុន ដែល​ភាគច្រើន​ជា​លទ្ធផល នៃ​ច្បាប់​កាត់​បន្ថយ​អតិផរណា​របស់​អា​មេ​រិ​ក​។

IEA ក៏​មើលឃើញ​តួនាទី​របស់​ចិន​ជា​ប្រភព​សំខាន់ នៃ​កំណើន​តម្រូវការ​ថាមពល​ដែល​ផ្លាស់​ប្តូរ​ផង​ដែរ​។ ប្រទេស​ចិន​ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ មាន​ចំនួន​ជិត ២/៣ នៃ​ការ​កើនឡើង ការ​ប្រើប្រាស់​ប្រេង​ពិភពលោក ដែល​ជា​សន្ទុះ​នៅ​ពីក្រោយ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​កំពុង​ធ្លាក់​ចុះ ហើយ​ប្រទេស​យក្ស​នៅ​អាស៊ី​មួយ​នេះ គឺជា​ផ្ទះ​នៃ​ថាមពល​ស្អាត ខណៈ​ជាង​ពាក់កណ្តាល នៃ​ការ​លក់​រថយន្ត​អគ្គិសនី​ជាស​កល​នៅ​ក្នុង​ឆ្នាំ ២០២២ គឺ​នៅ​ក្នុង​ប្រទេស​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ