ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេសិត​ពិសេស​របស់​ចិន ព្រមាន​ពី​ហានិភ័យ នៃ​ជម្លោះ​នៅ​ហ្គា​ហ្សា កំពុង​រីក​រាលដាល​ដល់​ព្រំដែន​លី​បង់ និង​ស៊ី​រី

6 ខែ មុន

ទីក្រុង​គែរ ៖ ប្រេសិត​ពិសេស​របស់​ចិន ទទួល​បន្ទុក​បញ្ហា​មជ្ឈិមបូព៌ា បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានភាព​នៅ​តំបន់​ហ្គា​ហ្សា មាន​ភាព​ធ្ងន់ធ្ងរ ហើយ​ហានិភ័យ នៃ​ជម្លោះ​នេះ កំពុង​រីក​រាលដាល​ទ្រង់ទ្រាយ​ធំ…

ទីក្រុង​គែរ ៖ ប្រេសិត​ពិសេស​របស់​ចិន ទទួល​បន្ទុក​បញ្ហា​មជ្ឈិមបូព៌ា បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានភាព​នៅ​តំបន់​ហ្គា​ហ្សា មាន​ភាព​ធ្ងន់ធ្ងរ ហើយ​ហានិភ័យ នៃ​ជម្លោះ​នេះ កំពុង​រីក​រាលដាល​ទ្រង់ទ្រាយ​ធំ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​គែរ លោក Zhai Jun បាន​និយាយ​ថា «​ជម្លោះ​ប្រដាប់​អាវុធ កំពុង​កើតឡើង​នៅ​តាម​ព្រំដែន​អ៊ី​ស្រា​អែ​ល​-​លី​បង់ និង​អ៊ី​ស្រា​អែ​ល​-​ស៊ី​រី​។ លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ហានិភ័យ នៃ​ជម្លោះ​នៅ​ហ្គា​ហ្សា កំពុង​រីក​រាលដាល​ក្នុង​តំបន់ និង​អន្តរជាតិ​» ។

លោក Zhai Jun បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ រក្សា​ការ​ប្រុង​ប្រយ័ត្ន ប្រឆាំង​នឹង​ការ​វិវឌ្ឍន៍​បែប​នេះ ហើយ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ការពារ​ស្ថានភាព កុំ​ឲ្យ​ប្រែ​ក្លាយទៅជា​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ ។

លោក Zhai Jun ក៏​បាន​សន្យា​ថា ប្រទេស​ចិន នឹង​បន្ត​ផ្តល់​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់ ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន តាម​រយៈ​អង្គការសហប្រជាជាតិ ។

ទូរទស្សន៍​ជាតិចិន CCTV រាយការណ៍​ថា ប្រេសិត​ពិសេស​របស់​ចិន បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិភាព​ទីក្រុង​គែរ កាលពី​ថ្ងៃ​សៅរ៍ ជាមួយ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក Abdel Fattah el-Sisi និង​មេដឹកនាំ​អា​រ៉ាប់​ផ្សេង​ទៀត ដើម្បី​ស្វែងរក “​ផែនទី​បង្ហាញផ្លូវ​” សម្រាប់​បញ្ចប់ “​សោកនាដកម្ម​” នៅ​ក្នុង​តំបន់​ហ្គា​ហ្សា ។

បច្ចុប្បន្ន លោក Zhai Jun កំពុង​ស្ថិត​នៅ​មជ្ឈិមបូព៌ា ដើម្បី​ជំរុញ​កិច្ចចរចា​សន្តិភាព និង​ជំរុញ​ឲ្យ​មាន​បទ​ឈប់​បាញ់​។

លោក Zhai Jun ប្រេសិត​ពិសេស​របស់​ចិន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កា​តា និង​អេ​ហ្ស៊ី​ប ហើយ​ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អា​រ៉ាប់​រួម អា​រ៉ា​ប៊ី​សា​អូឌីត ហ្ស៊​ក​ដា​នី និង​ប្រទេស​ដទៃ​ទៀត នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ។

មុន​ពេល​ដំណើរ លោក Zhai Jun បាន​ទូរ​សព្ទ​ជួប​ជាមួយ​ប្រមុខ​ក្រសួងការបរទេស នៃ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន អ៊ី​ស្រា​អែ​ល អេ​ហ្ស៊ី​ប អា​រ៉ា​ប៊ី​សា​អូឌីត អា​រ៉ាប់​រួម ន័​រវេ​ស និង​បណ្តា​ប្រទេស​ដទៃ​ទៀត ក៏​ដូច​ជា​តំណាង​ពិសេស​នៅ​អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ