ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រកាស​ពី​ការ​ពង្រឹង​យោធា​នៅ​ម​ជ្ឈឹ​ម​បូព៌ា

6 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​​ល​កម្ពស់​ខ្ពស់​THAAD ព្រមទាំង​ប្រព័ន្ធ​មី​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​​ល​កម្ពស់​ខ្ពស់​THAAD ព្រមទាំង​ប្រព័ន្ធ​មី​ស៊ី​​ល​ការពារ​អាកាស​PATRIOT​ជា​ច្រើន​គ្រឿង នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា។ នេះ​បើ​តាម​ការ​ប្រកាស​មួយ​របស់​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​LLOYD AUSTIN​ថ្លែង​ថា សហរដ្ឋ​អាមេរិក​អះអាង​កាលពី​យប់​ថ្ងៃ​ទី​២១​តុលា អំពី​ការ​ពង្រឹង​កម្លាំងយោធា របស់​ខ្លួន​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​មក​ពី​ការ​បង្កើន​នា​ពេល​ថ្មី​ៗ​នេះ​ការ​គំរា.មកំហែង​របស់​អ៊ី​​រ៉​ង់​ និងបណ្ដា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​នោះ​។ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ក​ម្ព្​ស់​ខ្ពស់​THAAD មួយ​ព្រមទាំង​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ធុន​PATRIOT ជា​ច្រើន​គ្រឿង​នឹង​ត្រូវ​ដាក់​ពង្រាយ​ក្នុង​តំបន់​។

លោក​បន្ត​ថា​ កងកម្លាំង​យោធា​បន្ថែម​នឹង​ត្រូវ​ដាក់​ក្នុង​ស្ថានភាព​ប្រុង​ជើងការ សម្រាប់​ការ​ដាក់​ពង្រាយ​ដើម្បី​បង្កើន​ការ​រៀបចំ​និង​សមត្ថភាព​របស់​កងទ័ព​អា​មេ​រិ​ក ក្នុង​ការ​ឆ្លើយ​តប​ឲ្យ​បានរ​រហ័ស​ក្នុង​ករណី​ចាំបាច់​។ ការ​ពង្រឹង​កងទ័ព​អា​មេ​រិ​ក​នៅ​តំបន់​នោះ​គឺ​ត្រៀម​ដើម្បី​ការពារ​កងទ័ព​អា​មេ​រិ​ក​និង​សម្រាប់​ជួយ​ដល់​អ៊ី​ស្រា​អែ​ល​។

លោក​LLOYD AUSTIN​អះអាង​ទៀត​ថា លោក​នឹង​បន្ត​ធ្វើការ​វាយតម្លៃ​លើ​សេចក្ដី​ត្រូវការ​កងទ័ព​អា​មេ​រិ​ក​ក្នុង​តំបន់ ហើយ​គ្រោង​ដាក់​ពង្រាយ​បណ្ដា​មធ្យោបាយ​ថែម​ទៀត ប្រសិនបើ​ចាំបាច់​។ ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បញ្ជាក់​ថា លោក​បាន​ធ្វើ​សេចក្ដី​សម្រេចចិត្ត​នេះ​បន្ទាប់​ពី​ពិភាក្សា​ជាមួយ​ប្រធា​នាធិបតី​លោក​ចូ​បៃ​ដិ​ន តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​កង​ទាហាន​ដែល​នឹង​ដាក់​ពង្រាយ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ